Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតកញ្ញាឯក​លំដាប់​រង​លេ​ខ២ ចក្រវាឡ​កម្ពុជា ២០២០ ឈុន រក្សា​ ហាក់​ផ្តាច់​ការទាក់​ទង ព្រោះ​អន់ចិត្ត​ឬ​យ៉ាង​ណា


កញ្ញាឈុន រក្សា ជានារីដ៍ស្រស់ស្អាតម្នាក់ដែល មានឱកាសឈ កាន់ដៃគ្នា ជាមួយ រ៉េត សារីតា ដណ្តើមមកុដ អំឡុងឆ្នាំ២០២០។ ម្នាក់ៗលើកសរសើរថា ឈុន រក្សាបវរកញ្ញាលំដាប់រងទី១នេះ នឹងមានពន្លឺជះពេញសិល្បៈ ក្រោយពេលនាង ក្លាយជាតួឯកសំខាន់ម្នាក់ដែរ បន្ទាប់ម្ចាស់មកុដ។ អ្វីដែលយើង ទទួលបាននៅពេលនេះ នាងហាក់ផ្តាច់ចេញពីក្រុមបវរកញ្ញា ម្តងបន្តិចៗសូម្បីតែការងារដែល អ្នករៀបចំបវរកញ្ញានៃការប្រឡង ក៍មិនមានវត្តមាននាងចូលរួមនោះទេ។

ហ្វេនៗមួយចំនួន មានការនឹករលឹកដល់ឈុនរក្សា ជាពន់ពេកនៅពេល ដែលនារីកំពូលសម្រស់ម្នាក់នេះ បែរជាងាកមកនៅជ្រុងម្ខាងចោលទីលានសិល្បៈដែលខ្លួនខំ ស្រវាស្រទិញតាំងពីដើមទីរហូតជាប់ឈ្មោះ ជាបវរកញ្ញាចំណាត់ថ្នាក់លេខ២ ឆ្នាំ២០២០។ មានការលើកឡើងថា ឈុន រក្សា ប្រហែលជា អាក់អន់ជាមួយ អ្វីមួយទើបនាង សម្រេចចិត្តដើរចេញដោយភាពស្ងៀមស្ងាត់ បំភ្លេចចោលអោយ អស់ជាមួយអនុស្សាវរីយ៍ដែល បានជួបកន្លងមក។

ខ្លះទៀតបានបន្ទោសលើ ការចាត់ចែង ប្រម៉ូដតួអង្គ ជាម្ចាស់ជ័យលាភីមិនបានល្អ ហាក់លម្អៀងទើប ធ្វើអោយកើតមានបញ្ហាក្នុងចិត្តបែបនេះ។ សូម្បីតែកញ្ញាលេខ៣ ឌី សារៈក្ខិតា ឆ្នាំ២០២០ ជំនាន់រក្សាដែរក៍ មានបញ្ងាអន់ចិត្តអន់ថ្លើម រហូតលេចឭកាលនោះថា នាងសុំលាលែងតំណែងទៀតផង។ អ្នកគាំទ្រទេពកោសល្យ និងសម្រស់ឈុន រក្សា ក៍លើកឡើងថា មិនគួរទុករក្សាចោលទាំងស្អាត ទាក់ទាញ និងស្នាមញញឹមវិញ គឺស្រស់សោភា កាន់តែញញឹមកាន់តែសុីពិន្ទុ។ បើសិនជាមានការប្រម៉ូដជ្រោមជ្រែងអោយ ពេញទំហឹងនោះ នាងកាន់តែចែងចាំងដូចម្ចាស់មកុដ ជំនាន់នាងមិនខាន។

ឈុន រក្សា ទុកពេលវេលា ក្រោយពេលជួបរឿងរ៉ាវបែបនេះ នៅលើបណ្តាញសង្គមរបស់នាង ហាក់មិនសូវមានការ ផុសផុលអោយឃើញពីសកម្មភាពនាងច្រើនដូចកាលពីទើបប្រឡងជាប់ឡើយ។ នាងបង្ហោះតែរូបភាពផ្សេងៗ ទាក់ទងសង្គម ព្រោះនាងក៍ជានិស្សិតពេទ្យដ៍ស្រស់សោភា ម្នាក់ដែលមានការគាំទ្រពីហ្វេនៗថា ស្រស់ស្អាតហើយមានចំណេះជំនាញពេញខ្លួនទៀតកម្ររក។ យ៉ាងណាមិញនេះ ជារឿងរ៉ាវដែលបានកើតឡើង ជុំវិញវិស័យបវរកញ្ញា ចក្រវាឡកម្ពុជាឆ្នាំ២០២០ ដោយមិនដឹងថាមានការដោះស្រាយ រៀងខ្លួនរួចហើយឬយ៉ាងណា។ បន្ទាប់ពីម្នាក់ៗ ហាក់ជួបការអន់ចិត្តដូចភ្លើងឆេះក្នុងបេះដូង៕ រក្សាសិទ្ធិដោយ៖ ឧត្តម

×