Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​កំ​រៀង​ បង្ក្រាប​ឃាត់ខ្លួន​មេខ្យល់​១​នាក់​ បម្រុង​នាំ​ពលករ​ចំនួន​១២​នាក់​ ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ខុសច្បាប់​

​បាត់ដំបង​ ៖​ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ នៅ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៨​និង​១០​នាទី​ លោក​វរសេនីយ៍ទោ​ វេ​ គឹ​មចត់​ អធិការ​នគរបាល​ស្រុក​កំ​រៀង​ ដឹកនាំ​កម្លាំង​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ ដែល​មាន​លោក​វរសេនីយ៍ឯក​ ម៉​ង់​ ស៊ី​ ជា​មេបញ្ជាការ​បង្ក្រាប​ករណី​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន​ ១​ករណី​ ក្នុង​បទល្មើស​ជាក់ស្ដែង​។​

ក្នុង​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​ប្រុស​ និង​ទប់ស្កាត់​ពលករ​បំ​រ៉ុ​ង​ឆ្លង​ដែន​ចំនួន​ ១២​នាក់​ ស្រី​ចំនួន​ ០៧​នាក់​ អនីតិជន​ចំនួន​ ០៣​នាក់​ ស្រី​០២​នាក់​ ។​

​ជនសង្ស័យ​ជា​មេខ្យល់​ឈ្មោះ​ គង់​ វង់​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ រស់នៅ​ភូមិ​តា​ក្រី​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ដើម្បី​អនុវត្ត​តាម​ច្បាប់​ ។ រីឯ​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​អប់រំ​ណែនាំ​ឱ្យ​វិល​ទៅ​លំនៅ​ឋាន​វិញ​ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×