ដូចដែលប្រិយមិត្តបានជ្រាបហើយ ចំពោះរឿងរ៉ាវដ៏ផ្ទុះកក្រើក ទាក់ទងបុរសម្នាក់ត្រូវបានគេស្គាល់ជាទូទៅថាគ្រូជោគជ័យ ប៊ុន ផាក ត្រូវបានមហាជនរិះគន់មិនសំចៃមាត់ បន្ទាប់មានឈ្មោះជាជនទី៣ដណ្តើមប្រពន្ធគេ និងថែមទាំងចង់លេបយកទាំងទ្រព្យប្តីគេទៀត ដោយគ្មានការអៀនខ្មាសសោះឡើយ។
តែទោះយ៉ាងណា បន្ទាប់ពីបានឡើងទៅតុលាការយ៉ាងអាម៉ាស ដោយសារតែរឿងចេញមកតាំងខ្លួនធ្វើជាមេធាវីក្លែងបន្លំ ដើម្បីការពារនារីជាប្រពន្ធរបស់គេ ដែលខ្លួនទើបដណ្តើមបាន មានទំនាស់ជាមួយគ្នា និងរហូតត្រូវបានដោះស្រាយបញ្ចប់រឿងនៅពេលនេះរួចមក ឃើញថា គ្រូជោគជាំរូបនេះ ហាក់សម្ងំស្ងប់ស្ងាត់ឈឹងតែម្តង ដោយមិនខ្លាំងចេញមុខតបតអ្វីឡើយ។ តែនេះក៏ព្រោះប្រហែលគ្រូជោគជ័យរូបនេះ ហាក់ចាញ់អំណាចកម្លាំងមហាជនយ៉ាងច្រើនស្អប់ខ្ពើម និងគាំទ្រខាងបុរសជាប្តីស្រីខ្លួន។
ទាក់ទងរឿងគ្រូជោគជ័យ ប៊ុន ផាក កំពុងសម្ងំស្ងប់ស្ងាត់នេះផងដែរ ក៏ស្រាប់តែបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា ខ្មែរជួយខ្មែរ សាយ៉ាភូ បានចេញមកការពារតម្លៃរបស់បុគ្គលរូបនេះយ៉ាងដូច្នេះថា៖ «ប្អូន Bun park រឿងពិតនឹងមកដល់ឆាប់ៗនេះហើយ បុណ្យមានពិតជាតិហ្នឹង មិនចាំបាច់ជាតិក្រោយទេ គិតល្អធ្វើល្អនិយាយល្អ អ្នកខ្លះមិនទាន់ដឹងរឿងច្បាស់ទេ តែៗស្កៗទេ Bun park អត់ទាន់បាននិយាយអ្វីមួយម៉ាត់សោះ ឮតែខាងគេនិយាយនិងផ្សាយ ចាំមើលការពិតវិញបានដឹងច្បាស់ហើយចាំយើងនិយាយ
ពេលខ្លះគ្នាគ្រាន់តែជាក្រដាស់(ស)មួយសន្លឹកតែប៉ុណ្ណោះ ទុកពេលមើលថែគ្រួសារខ្លួនឯងអោយគ្រប់គ្រាន់ និងល្អសិនទៅ បើមិនទាន់ដឹងច្បាស់ មុននិងCTM ឬនិយាយអ្វីរៀនសួរខ្លួនឯងសិនតើល្អហើយឬនៅ? អត់កាន់ជើងខាងណាទេទាន់? តែចង់ប្រាប់ព្រោះសុទ្ធតែខ្មែរដូចគ្នាទេ Love Cambodia អ្នកគេចេះដឹងគេមិនចង់តបជាមួយមនុស្សមើលឃើញតែមួយជ្រុងនោះទេ យើងត្រូវមើល360ឌឺក្រេ (ចង់ប្រាប់ទៅបងប្អូនថា bun park មិនដែលនិយាយថាខ្លួនគាត់ជាគ្រូជោគជ័យទេទាន់?)»។
តែទោះយ៉ាងណា ក្រោយផុសលើកសរសើរគ្នាឯង មិនបានប៉ុន្មានផង ក៏បានលុបផុសចេញវិញ ប្រហែលបន្ទាប់ឃើញមហាជនមិនគាំទ្រសម្តីរបស់ខ្លួន ហើយថែមទាំងព្រលះឲ្យយ៉ាងចាស់ៗដៃ ដែលមិនខុសពីបុរសម្នាក់ដែលបានចេញមកការពារលើកកិត្តិយសគ្រូជោគជាំ កាលបីប៉ុន្មានថ្ងៃមុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







