ភ្នំពេញ ៖ ឯកឧត្តមខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វេទិកានិពន្ធនាយកសារព័ត៌មានថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ប្រៀបដូចជា គណៈរដ្ឋមន្ត្រីមួយរបស់សារព័ត៌មាន ។

ថ្ងៃទី១១ធ្នូនេះ វេទិកា និពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៨។ វេទិកា និពន្ធនាយកសារព័ត៌មានកម្ពុជា( វ.ន.ស.ក.) លើកទី ១៨ ដើម្បីជជែកពិភាក្សា និង អនុម័តសេចក្ដីថ្លែងការណ៍រួមស្តីពី«ជំងឺកូដ-១៩៖ បញ្ហាប្រឈមនិងឱកាសសម្រាប់ សារព័ត៌មាន»។
ឯកឧត្តមខៀវកាញារីទ្ធបានមានប្រសាសន៍ថា ឥឡូវនេះអនឡាញកំពុងតែវាយលុកទីផ្សារ ដែលធ្វើឲ្យទូរទស្សន៍ដែលមានទីផ្សារផ្សាយពាណិជ្ជកម្មច្រើននោះរងផលប៉ះពាល់មួយចំនួន ។ ប៉ុន្តែដល់ពេលទីផ្សាររបស់អនឡាញបានផ្សាយពាណិជ្ជកម្មច្រើន ដែលមានភាពធូរថ្លៃជាង ព្រោះបានធ្វើឱ្យពាណិជ្ជកម្មមួយចំនួននោះ ងាកមកផ្សព្វផ្សាយពាណិជ្ជកម្មលើ online ដែលធ្វើឲ្យប៉ះពាល់ចំណូលខាងទូរទស្សន៍។

ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្ថែមទៀតហើយ ការផ្សាយពាណិជ្ជកម្មតាមអនឡាញនោះកំពុងបង្កជាឧបសគ្គដល់ដល់វិជ្ជាជីវៈសារព័ត៌មាន។ ហើយអ្នកខ្លះបានយល់ដឹងពីវិជ្ជាជីវៈ និងអ្នកខ្លះមួយចំនួនទៀតមិនសូវចេះដឹងវិជ្ជាជីវៈសារព័ត៌មាន។
ឯកឧត្តមបានលើកឡើងពីស្ថាប័នមួយចំនួន ឱ្យមានមន្ត្រីចាំជួយឆ្លងឆ្លើយទៅអ្នកកាសែត ដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នាណាមួយ ព្រោះថាបើមានមន្ត្រីចាំជួយឆ្លើយវានឹងកាត់បន្ថយផលប៉ះពាល់មួយចំនួន ដែលអាចកើតមានពីការផ្សាយព័ត៌មានផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វេទិកានិពន្ធនាយកសារព័ត៌មានថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលប្រៀបដូចជា គណៈរដ្ឋមន្ត្រីមួយរបស់សារព័ត៌មាន ដែលមានន័យថា រាជរដ្ឋាភិបាលកម្ពុជាមានគណៈរដ្ឋមន្ត្រី ចំណែកឯអ្នកសារព័ត៌មានមានវេទិកានិពន្ធនាយកសារព័ត៌មានប្រៀបដូចជាមានគណៈរដ្ឋមន្ត្រីមួយអញ្ចឹងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




