Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាឡើងវិញ ដល់អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិពីររូប

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញដល់អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប គឺលោក ស៊ុន ចន្ធី និងលោក មុត ផល្លា។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលទទួលបាននៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក ស៊ុន ចន្ធី និងលោក មុត ផល្លា ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំតាមអំណាចសាលដីកា លេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧ របស់តុលាការកំពូល។

សូមជម្រាបថា លោកមុត ផល្លា និងលោក ស៊ុន ចន្ធី ដាក់ ពាក្យស្នើសុំផ្តល់ នីតិសម្បទានូវសិទ្ធិធ្វើនយោបាយឡើងវិញទៅសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២១។ គួរបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៨រូបហើយ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នេះ។ ដោយក្នុងចំណោម ២៨រូបនោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×