Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលាណែនាំអំពី តួនាទី និងភារកិច្ចគណៈកម្មការអប្បមាទទូទាំងប្រទេស ក្នុងដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១

ភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ប្រព្រឹត្តទៅស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីតួនាទីភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស ។

សិក្ខាសាលានេះបានធ្វើឡើងនៅថ្ងៃទី១១ ធ្នូ ២០២១ បានប្រព្រឹត្តទៅចែកជាពីរក្រុម ដែលក្រុមទីមួយក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្រុមទីពីរក្រោមអធិបតីភាព ឯកឧត្ដម លាង សេងហាក់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានអ្នកចូលរួមសរុបប្រមាណ៥០០នាក់ បានចូលរួមក្នុងអង្គសិក្ខាសាលានេះដែលបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ (Zoom)។

ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្ដមបានមានប្រសាសន៍ថាការរៀបចំការប្រឡងគឺជាគន្លឹះសំខាន់ណាស់ដើម្បីឲ្យការសិក្សាមានគុណភាព ដែលជួយដល់ការធ្វើកំណែទម្រង់តាមសាលារៀនឲ្យមានប្រសិទ្ធភាពខ្ពស់ ដូច្នេះយើងត្រូវរៀយន្តយន្តការប្រឡងនេះឲ្យបានល្អ ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សឲ្យបានល្អ។

លើសពីនេះឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្ដម បានណែនាំគណៈកម្មការ និងបុគ្គលិកអប់រំទាំងអស់ត្រូវចេះថែរក្សាសុខអោយបានល្អ ជាពិសេសគឺការពារខ្លួនឲ្យបានខ្ពស់ពីការឆ្លងរាលដាល នៃជំងឺកូវីត-១៩ ដោយអនុវត្តទៅតាមគោលការណ៍ ៣ការពារ ៣កុំ។

អង្គសិក្ខាសាលាបានពិភាក្សាទៅលើប្រធានបទចំនួនបួន៖
១.ការរៀបចំយន្តការដំណើរការមណ្ឌលសំណេរ
២.តួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស
៣.តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស
៤.បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបុគ្គលិកអប់រំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×