Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីរំលោភសេពសន្ថវ:បានសម្រេច ចំនួន៣លើក ឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់

កោះកុង ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥ និង១២ នាទីរសៀល តាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងការណែនាំរបស់ លោកស្រី ស្នងការរងផែនការងារប្រឆាំងបទល្មើសការជួញដូរ មនុស្ស និងការងារអនិតិជន លោកវរសេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋានននគរបាលស្រុកកោះកុង បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ នៅចំណុចវារីអគ្គីសនីតាតៃក្រោម ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បានអញ្ជើញឈ្មោះ ស.រ ច.ណ ភេទស្រីអាយុ ២៨ឆ្នាំ និងឈ្មោះ អ៊ក វណ្ណា ភេទប្រុសអាយុ ៣៤ ឆ្នាំ មកអធិការដ្ឋានដើម្បីធ្វើការសាកសួរបំភ្លឺ ករណីខាងលើ។

ពេលមកដល់អធិការដ្ឋាន ឈ្មោះ ស.រ ច.ណ ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី វារីអគ្គិសនី ស្ថិតនៅទីតាំងខាងលើ បានសុំដាក់ពាក្យបណ្តឹងទៅលើឈ្មោះ អ៊ក វណ្ណា ភេទប្រុស អាយុ៣៤ ជនជាតិខ្មែរ មុខរបរតៃកុងរថយន្តរបស់ក្រុមហ៊ុន វារីអគ្គិសនី ស្ថិតនៅទីតាំងខាងលើ ពីបទចាប់រំលោភសេពសន្ថវៈ ។ ក្រោយពីទទួលពាក្យបណ្តឹងរួម កម្លាំងជំនាញនៃអធិការដ្ឋាន ធ្វើកំណត់ហេតុសួរបំភ្លី ជនរងគ្រោះ ឈ្មោះ ស.រ ច.ណ បានរៀបរាប់ថាៈ ឈ្មោះ អ៊ក វណ្ណា បានចាប់រំលោភមកលើខ្លួនចំនួន ០៣លើក ៖

+លើកទី១ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ប្រមាណ ១៧និង០០នាទី ជនសង្ស័យឈ្មោះ អ៊ន វណ្ណា បានចាប់រំលោភមកលើខ្លួន នៅក្នុងបន្ទប់ទឹក វារីអគ្គិសនី បានសម្រេច ០១លើក ហើយជនសង្ស័យបានគំ.រាមកំ.ហែង មិនប្រាប់ប្តីរបស់ខ្លួន។

+លើកទី២ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១៧និង៣០ នាទី ជនសង្ស័យឈ្មោះ អ៊ន វណ្ណា បានចូលពួនក្នុងបន្ទប់ទឹកមុខ ខណៈពេលខ្លួន ចូលទៅបំរុងងូតទឹក ជនសង្ស័យ បានចាប់រំលោភបានសម្រេច ០១លើកទៀត ដោយគំ.រាមពាក្យដដែល។

+លើកទី៣ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលម៉ោងប្រមាណ ១៧និង៤០ នាទី ជនសង្ស័យ ឈ្មោះ អ៊ន វណ្ណា បានចាប់រំលោភមកលើខ្លួន នៅកន្លែងដដែល ខណៈពេលខ្លួនរៀបចំងួតទឹក តែមិនបានសម្រេច ។ ក្រោយមកជនរងគ្រោះបានសម្រេចចិត្តនិយាយប្រាប់ប្តីទាំងអស់ឲ្យប្តីដឹង ។

យោងតាមការស្តាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ អ៊ន វណ្ណា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បានឆ្លើយបដិសេធថា ខ្លួនមិនបានចាប់រំលោភលើឈ្មោះ ស.រ ច.ណ ដូចការបំភ្លីរបស់ជនរងគ្រោះឈ្មោះ ស.រ ច.ណ ទេ ។

ក្រោយពីកម្លាំងជំនាញ នៃអធិការដ្ឋាន បានធ្វើកំណត់ហេតុស្តាប់ការបំភ្លី របស់សង្ស័យរួចរាល់ហើយ នៅវេលាម៉ោង២២និង០០ នាទី ដោយមានការសង្ស័យករណីខាងលើ និងតាមការណែនាំ និងបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ ស្នងការ លោក វរៈសេនីយ៍ឯក សៀង ហ៊ អធិការ បានសុំការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យាការ អមសាលាដំបូងខេត្តកោះកុង សុំធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ក វណ្ណា ដើម្បីធ្វើការស្រាវជ្រាវតាមនីតីវិធី ។

រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧ និង១៥ នាទីព្រឹក ជនសង្ស័យឈ្មោះ អ៊ក វណ្ណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភឈ្មោះ ស.រ ច.ណ ចំនួន ០៣លើក ពិកប្រាកដកមែន ។

ករណីនេះកម្លាំងជំនាញ នៃអធិការដ្ឋាន បានកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនជនសង្ស័យទៅការិយាល័យប្រឆាំងបទល្មើស ការជួញដូរ មនុស្ស និងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×