Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់​ព្រឺ​ត​ហ្មង! ក្រោយ​រឿងរ៉ាវ​បញ្ចប់​ជោគជ័យ ស៊ាន ធារី បាន​ប្តូរ​លេខ​កុង​ចាស់ ដាក់កុង​ថ្មី​ឈ្មោះថា Bun….

រឿងរ៉ាវទៅមានជនទី៣ ដ៏ផ្ទុះកក្រើក របស់នារីអ្នកលក់ខោអាវតាមអនឡាញដ៏ល្បីឈ្មោះម្នាក់ និងអតីតមិត្តប្រុស បានឈានដល់ទីបញ្ចប់ហើយ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្រោមការសម្របសម្រួលដោះស្រាយយល់ព្រមចែកផ្លូវគ្នាដើររៀងៗខ្លួន និងក៏ដូចបែងចែកទ្រព្យសម្បត្តិសន្សំរួមគ្នាដោយសន្តិវិធី ពីសំណាក់ឯកឧត្តម គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន។

តែបើទោះជារឿងនេះបានបញ្ចប់ទៅហើយយ៉ាងណា ក៏នារីរូបស្រស់រូបនេះ ហាក់មិនធ្វើឲ្យមហាជនស្ងប់មតិរិះគន់នោះឡើយ។ ជាក់ស្តែង ក្រោយបញ្ចប់រឿងបាន១ថ្ងៃ ស្រាប់តែនាង ធារី បានបង្ហោះសារថា រឿងហេតុនាំឲ្យរូបនាងដាច់ចិត្តសុំអតីតមិត្តប្រុសបែក ទៅមានជនទី៣ គឺកើតចេញពីកំហឹង សងសឹក ប្រចណ្ឌ ចង់ឈ្នះចាញ់ តែមិនអាចហាស្តីបាន និងថា រឿងនេះកើតឡើង (ទៅយកគ្រូជោគជ័យ) គឺដោយសារតែអតីតជាអ្នកធ្វើឲ្យនាងឈឺចាប់បំផុត និងក៏បន្ថែមសារឌឺដងដាក់ជាពិសេសទៅកាន់អ្នកទើសថា រឿងភាគចប់ហើយ ចុងក្រោយ តួឯកស្រី និងតួឯកប្រុស អត់ជួបគ្នាទេ សុំជួបគ្នាជាតិក្រោយ តើអ្នកទស្សនាខូចចិត្តប៉ុន្មានអ្នកដែរ?។

ពិតណាស់ ក្រោយសួរឌឺដងបែបនេះ មហាជនជាពិសេសស្រីៗ បានឆ្លើយតបសកឲ្យកប់ៗថា៖ «រឿងឈឺចាប់អត់មានទេ មានតែសប្បាយចិត្តជំនួសតួប្រុស ហើយបើរឿងជាតិក្រោយ ចាំធ្វើបុណ្យជួយខាងប្រុស កុំអោយមានកម្មពៀរជួបនាងឯងទៀត,…។

ដោយឡែក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នាង ធារី ក៏បានធ្វើឲ្យមហាជនហួសចិត្តយ៉ាងខ្លាំងតែម្តង បន្ទាប់ពីបានឃើញផុសរូបប្តូរលេខកុងធនាគារចាស់ ផ្លាស់ដាក់កុង (គណនី) ថ្មី ឈ្មោះថា Bun Sotheary ដើម្បីជៀសវាងមានជនខិលខូចក្លែងបន្លំ ធ្វើឲ្យអតិថិជនខាតបង់។

ដូចការគិតមែន ក្រោយឃើញប្តូរបែបនេះ អស់សំណើចខ្លាំងពេក មហាជនបានចំអកឲ្យកប់ៗថា៖ ចង់ដូរអីដូរទៅ សំខាន់ឈប់ទិញហើយ, ជាតិនេះឈប់ទិញហើយឈប់ទិញ1ជាតិ ចាំជាតិក្រោយចាំទិញទៀត, ឈប់លក់ Online ប្តូរឈ្មោះហាងដែរទៅ កុំអោយគេស្គាល់ ដាក់ ” Bun Phark Salon’s” វិញពិរោះជាង ព្រោះប្រូស៊ីម២ហ្នឹងគាត់ចេះ Salon’s’ ស្រាប់, ងាប់ហើយភ្លេចមើលឈ្មោះថ្មី សូម្បីតែត្រកូលក៏ដូរដែរ ចាំបាច់អីឌឺអ្នកចាស់ធ្វើអី ខ្លាចគេមិនដឹងមែន នេះចំជាស្រលាញ់គេងាប់ចោលមែន,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×