Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុ.កពីក្រោយរថយន្តមិនចាំម៉ាក បណ្តាលឲ្យដួលស្លា.ប់មួយរំ.ពេច

ភ្នំពេញ÷យុវជនម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុ.កពីក្រោយរថយន្តមិនចាំម៉ាក បណ្តាលឲ្យដួលបោ.កក្បាលស្លា.ប់ភ្លាមៗ ចំណែករថយន្តបន្តល្បឿនទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី ១១ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេងនិង ចំណុចទល់មុខនឹងផែស្ងួតសូងួន ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ អាន ចំរើន ភេទប្រុស អាយុជាង២០ឆ្នាំ មានស្រុកកំណើត នៅស្រុកឈូក ខេត្តកំពត។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាមុនកើតហេតុ គាត់បានឃើញយុវជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1AQ 4527 ជិះតាមបណ្តោយផ្លូវវ៉េងស្រេងក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជាប់ផែស្ងួតសូងួន ស្រាប់តែជ្រុលទៅបុ.ករថយន្តមួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរស្របទិសនៅពីមុខ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោ.កក្បាលនៅនឹងថ្នល់ស្លា.ប់ភ្លាមៗ ចំណែកឯរថយន្តវិញ បានបន្តល្បឿនទៅមុខរត់គរចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំក្រុមគ្រួសារមកទទួល ចំណែកសពដោយពុំឃើញមានសាច់ញាតិមកទទួលក៏ធ្វើកំណត់ហេតុប្រគល់ឲ្យរថយន្តសាមុយយកទៅតម្កល់ទុកនៅវត្តរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×