Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ វណ្ណ លុយ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាក

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោកជំទាវ វណ្ណ លុយ អនុប្រធានកិត្តិយសអនុសាខា និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាក ១០ គ្រួសារ ចាស់ជរា ១០ គ្រួសារ ស្ត្រីមេម៉ាយ ១០ គ្រួសារ ជនពិការ ១០ គ្រួសារ សរុបចំនួន៤០គ្រួសារ រស់នៅសង្កាត់ឃ្មួញ និងសង្កាត់ក្រាំងធ្នង់ ។

នាឱកាសនោះ លោកជំទាវអនុប្រធានកិត្តិយសអនុសាខា បានលើកឡើង ពីការយកចិត្តទុកដាក់គិតគូរខ្ពស់ ជាប់ជានិច្ច ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយើង ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លា.ប់ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ នោះឡើយ ពោលគឺ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល“ ។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វេសប្រហែសបន្តប្រុងប្រយ័ត្ន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគឺ ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការឆ្លងពីជំងឺកូវីដ១៩ ។

អំណោយមនុស្សធម៌ដែលបានចែកជូន ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ១កេស មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ នំ១កញ្ចប់ ជែល១ដប ភួយ១ និងថវិកាចំនួន២ម៉ឺនរៀល៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×