Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញម្ហូបអាហារខូចគុណភាពប្រមាណ ៣តោន ត្រូវបានមន្ត្រីក.ប.ប. ធ្វើការកម្ទេចចោលនៅខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ កន្លងទៅនេះ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទៅលើអនុលោមភាពទៅលើគុណភាព និងសំបកវេចខ្ចប់ទំនិញ យ៉ាងសកម្មនៅលើទីផ្សារនៅទូទាំងប្រទេស។ ការចុះត្រួតពិនិត្យនេះ គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព និងទំនិញដែលមានសំបកវេចខ្ចប់មិនត្រឹមត្រូវ។

ជាក់ស្ដែង កន្លងទៅនេះ មន្ត្រីក.ប.ប. ប្រចាំខេត្តកណ្ដាល បានរកឃើញ និងដកហូតទំនិញ ខូចគុណភាព ផលិតបានសរុបចំនួន ៣តោន ពីទីផ្សារ និងសិប្បកម្មនានាក្នុងខេត្តកណ្ដាល។ ទំនិញដែលត្រូវដកហូតបានទាំងនោះត្រូវបានមន្ត្រីក.ប.ប. ធ្វើការកម្ទេចចោលនៅទីលានបាល់ទាត់ ក្រុងតាខ្មៅនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានការឯកភាព ពីព្រះរាជអាជ្ញាអមសាលាដំបូងខេ ត្តកណ្ដាល ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×