ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញជួយបា.ញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលវេលានៅវេលាម៉ោង ១០និង៣០នាទីថ្ងៃទី១២ខែ ធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្សែងហ៊ុយចេញពីបន្ទប់កើតហេតុខាងលើ ចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹកជួយបា.ញ់ពន្លត់ តែដោយមិនអាចគ្រប់គ្រងភ្លើងបាន ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់បន្ទប់ដែលរងគ្រោះដោយអគ្គិភ័យមានឈ្មោះ យិន គន្ធា ភេទប្រុស អាយុ២០ ឆាំ្ន មុខរបរ កម្មកររោងចក្រ។ មូលហេតុមកពីឆ្លង់ចរន្តអគិ្គសនី បណ្ដាលឲ្យកើតជាអគ្គិភ័យឆាបឆេះបន្ទប់ជួល អស់ចំនួន១បន្ទប់ទំហំ៤ម៉ែត្រគុណ៤ម៉ែត្រ
រងការខូចខាតសម្ភារៈទាំងស្រុង តែមិនបណ្ដាលឲ្យឆេះរាលដាលអ្នកជិតខាងឡើយ។
ករណីអគ្គិភ័យខាងលើនេះដែរ បណ្ដាលឲ្យម្ចាស់បន្ទប់ជួលម្នាក់ឈ្មោះ យីន គន្ធា រងរបួស ហើយរថយន្តចេញជួយបា.ញ់ពន្លត់ មានរថយន្តការិយា អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប ធ្វើការបា.ញ់ឲ្យរលត់ទៅវិញជាស្ថាពរនៅម៉ោង ១១និង៥នាទី ថ្ងៃខែឆ្នាំដដែល ៕ រក្សាសិទ្ធិដោយ ៖ សួង សាម









