Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េបើកលឿនជ្រុលទៅបុ.ករថយន្តធុនត្រា បើកឆ្លងស្តុប

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកូរ៉េមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុ.ករថយន្តធុនត្រា ចំពាក់កណ្តាលខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលវិលមួយជុំរងការខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ហាណូយ ចំណុចក្រោមស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តធុនត្រា ពណ៌សមួយគ្រឿងដែលពាក់ផ្លាកលេខភ្នំពេញ 2BL-7923 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុក្រោម និងស្ពានអាកាសផ្សារដីហុយ ស្រាប់តែមានរថយន្តកូរ៉េបង្កមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ 2AI-0960 បើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុ.ករថយន្តធន់ត្រា កំពុងតែបើកឆ្លងស្តុបចំពាក់កណ្តាលពេញទំហឹង បណ្តាលវិលមួយជុំរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តផ្ទាល់ខ្លួនទាំងសងខាង។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×