ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពរៀបចំពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារ ថតខ្សែភាពយន្តភាគ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» នៅទីបញ្ជាការដ្ឋានកងអង្គរក្ស សម្តេចតេជោនាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចតេជោ មានមតិរ៉ាយរ៉ាប់ពីដំណើរដើមទងនៃរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី» ។

សូមជំរាបថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។
សមាសភាពគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលទើបកែសម្រួលថ្មីនេះ មានលោក ហ៊ីម សុទិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន, លោក ហ៊ុយ វាសនា អ្នកនិពន្ធ និងដឹកនាំរឿងជាអនុប្រធាន និងមានទីប្រឹក្សា, សមាជិកចំនួន១៣នាក់ផ្សេងទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







