ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ កាលពីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះបានបង្ក្រាប ករណី ដឹកជញ្ជូន , រក្សាទុក ផលិត និង កែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង ឃាត់ខ្លួន បានជនសង្ស័យ ជនជាតិតៃវ៉ាន់ ចំនួន៣នាក់ ព្រមទាំង រឹបអូសបាន គ្រឿងញៀនចំនួនជាង១៤០០គីឡូក្រាម និង សម្ភារៈពាក់ព័ន្ធ មួយ ចំនួនធំផ្សេងទៀត។

មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បាននិយាយថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ, កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ក៏ បានផ្ទុះអាវុធដាក់គ្នាទៅវិញទៅមកជាមួយឈ្មួញគ្រឿងញៀន នៅចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ដ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និង បានបណ្តាលឱ្យឧក្រិ.ដ្ឋជន ម្នាក់ ជាជនជាតិចិនតៃវ៉ាន់ ត្រូវគ្រាប់កាំ.ភ្លើង ស្លា.ប់នៅនឹងកន្លែង នៅហ្នឹងកន្លែងកើតហេតុ។
មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបាន បា.ញ់ស្លា.ប់និង ឃាត់ខ្លួន ខាងលើនេះ មានឈ្មោះ ទី ១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់( ត្រូវស្លា.ប់), ទី ២- ឈ្មោះ LY POHAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបរដឹក គ្រឿងញៀន) និង ទី៣-ឈ្មោះ LY POHAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់( មេការគ្រប់គ្រងទីតាំងកែច្នៃ គ្រឿងញៀន)។

ក្រោយប្រតិបត្តិការបង្ក្រាប, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូស បានម្សៅដែលសង្ស័យ ជាថ្នាំញៀន ប្រភេទ កេតាមីន(KE-TAMIN) ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង មាន២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម, អាវុធខ្លីម៉ាក់ K៥៤ ចំនួន១ដើម, រថយន្ត ចំនួន ២គ្រឿង, ព្រមទាំងសារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ ផ្សេងទៀត នៅក្នុងក្រុមហ៊ុន ហ្វាមអេស៊ាង.ក (រោងចក្រផលិតដំណាប់ស្វាយ) ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


