ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចគរបាល ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១នេះ បានចាប់ខ្លួនយុវជនសង្ស័យម្នាក់ និងបញ្ជូនខ្លួន ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណីឃាត.កម្មគិតទុកមុន ក្រោយធ្វើសកម្មភាព ប្រើប្រាស់ អា.វុធកែច្នៃ ( កាប៊ិន ) លួចបា.ញ់ ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លា.ប់នៅកន្លែងកើតហេតុ ប្រព្រឹត្តនៅភូមិម្រេច ឃុំស្រយង់ ស្រុក គូលែន ខេត្តព្រះវិហារកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ភោគ មើន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឃ ត់ ឡុ ញ ភេទប្រុស អាយុ ២៤ ឆ្នាំ។ អ្នកទំាងពីរ មានទីលំនៅ ភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ចំណែក វត្ថុតាង ដែលសមត្ថកិច្ចនគរបាល ដកហូតបានរួមមាន ៖អា.វុធ កែច្នៃ ( កាំ.ភ្លើង កាប៊ិន ) ចំនួន ០១ ដើម។

សមត្ថកិច្ចនគរបាលបាននិយាយថា នាពេលការសាកសួរចម្លើយ នៅដំណាក់កាលនគរបាលយុត្តិធម៌, ជនសង្ស័យឈ្មោះ ភោគ មើនបានឆ្លើយសារភាពថា កាលពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ខ្លួនពិតជាបានយកអា.វុធ កែច្នៃ ( កាប៊ិន ) លួចបា.ញ់ទៅលើជនរងគ្រោះ ពិតប្រាដមែន ដោយសារខឹងជនរងគ្រោះ និង ធ្លាប់មានគំនុំនឹងគ្នា កាលពីពេលកន្លងមក។
បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងត្រូវបាន សាកសួរ នៅឯសាលាដំបូងខេត្តព្រះវិហារនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

