នេះជារឿងមួយគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលសារព័ត៌មានមួយបានចុះផ្សាយថា ករណីគ្រោះថ្នាក់ចរាចណ៍ដែលបានកើតឡើងកាលពីវេលាម៉ោងអំឡុង ១១ យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២ រវាងរថយន្តតម៉ាកស្ដារិចពណ៌ទឹកប្រាក់បើកបរដោយឈ្មោះ វិន ឡូន (មានអ្នកជិះក្នុងរថយន្តចំនួន៦នាក់ របួសស្រាល) បានបុកជាមួយរថយន្ត ព្រូសពណ៌ទឹកប្រាក់បើកបរដោយឈ្មោះ យឹម ហ្វីណង់ ទឹង ស្ថិតនៅត្រង់ចំណុចទល់មុខឱសថស្ថាន ណាណូឃែ៊រក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
នេះបើតាមសារព័ត៌មានឈ្មោះថា សៀមរាបប៉ុស្តិ៍ បានផុសឲ្យដឹងបែបនេះថា លោក យឹម ហ្វីណង់ ទឹង ជួបគ្រោះថ្នាក់ចរាចណ៍របួសធ្ងន់ នៅមុខសាលាគ្រួស។
តែទោះជាយ៉ាងណា ក្រោយល្បីថាលោកជួបគ្រោះថ្នាក់ចរាចណ៍ ផ្អើលឡើងអស់មួយស្រុករួចមក លោកអភិបាលស្រុកបន្ទាយស្រីរូបនេះ បានចេញមកបញ្ជាក់ច្បាស់ៗនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះគួរឲ្យអស់សំណើចថា៖ «ហត់នឹងឆ្លើយ! ចឹងសុំប្រាប់តែម្តង ហ្វីណង់នេះអត់អីទេ ហើយក៏អត់មានអីពាក់ព័ន្ធនឹងលោក ហ្វីណង់ ទឹង ដែរ! »។
ជាមួយគ្នានេះផងដែរ អ្នកលេងបណ្តាញសង្គម ក៏បានចូលមកបញ្ជាក់ប្រាប់ពីម្ចាស់ឡានរងរបួសឲ្យដឹងថា តាមពិតទៅ គាត់ឈ្មោះ យឹមរ៉ាដង់ ជាគ្រូបង្រៀនផ្នែករូបវិទ្យា នៅវិទ្យាល័យ ហ៊ុនសែន សៀមរាប មិនមែនលោកអភិបាលល្អរបស់ខ្ញុំទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






