ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំស្ដីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២១ឆ្លងចូលឆ្នាំ២០២២។
ការចេញសារាចរណែនាំនេះ គឺដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខនោះ។
ខាងក្រោមនោះគឺជាសារាចរណែនាំរបស់ក្រសួងទេសចរណ៍៖ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង ឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្គងចូល ២០២២ នាថ្ងៃ១២-១៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរ ទេសចរណ៍រាជធានី ខេត្ត ដូចខាងក្រោម៖

១. ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺតួវីដ-១៨ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្ជួន។
២. ត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគង្លងប្រក្រតីភាព ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ ទៅលើអាជីវកម្មទេសចរណ៍នានា ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៣. ត្រូវជំរុញឲ្យរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ ណែនាំឲ្យភ្ញៀវទេសចរ ធ្វើការស្កេន QR Code ឬធ្វើការកត់ត្រាព័ត៌មានភ្ញៀវទេសចរដែលចូលកម្សាន្ត និងប្រើប្រាស់សេវានៅក្នុងកន្លែង របស់ខ្លួន ជាពិសេសអាសយដ្ឋាន និងលេខទំនាក់ទំនង។ ព្រមជាមួយគ្នានេះ ត្រូវរៀបចំឲ្យមានការ ត្រួតពិនិត្យកំដៅ ការបា.ញ់អាល់កុលស.ម្លាប់មេរោគ និងសម្រាប់លាងដៃឲ្យបានគ្រប់គ្រាន់ និងគ្រប់ ទីកន្លែងដែលចាំបាច់ ហើយភ្ញៀវទេសចរត្រូវតម្រូវឲ្យពាក់ម៉ាស់ជាប្រចាំ។
៤. ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capaclty) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេល តែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។ ក្នុងករណីមានការកកកុញលើសពីសមត្ថភាពផ្ទុក មន្ទីរទេសចរណ៍ត្រូវរាយការណ៍មកក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានី ខេត្តជាបន្ទា ដើម្បីមានវិធានការផ្អាកសកម្មភាពរមណីយដ្ឋាន និងគោលដៅ ទេសចរណ៍នោះជាបណ្ដោះអាសន្នសិន។
៥. ត្រូវជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះ ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបានការចាក់ វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។

៦. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបវិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបាន ដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៧. ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្ដខ្លឹមសារសារាចរណែនាំនេះ ឲ្យបានទូលំទូលាយ និងគ្រប់រូបភាព ទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិ ភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ ឲ្យ បានទាន់ពេលវេលាជាប្រចាំថ្ងៃ។
ទទួលបានសារាចរណែនាំនេះ គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរពាក់ព័ន្ឋ និងផ្នែកឯកជន អនុវត្តតាមខ្លឹមសារខាងលើឲ្យមានប្រសិទ្ឋភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





