Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ បណ្ដុះបណ្ដាលក្រុមមន្ត្រីទេសចរណ៍ ធ្វើយ៉ាងណាឱ្យគោលដៅទេសចរណ៍ប្រៀបដូចឋានសួគ៌ និងគ្មានដែនកំណត់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាជំរុញវិស័យទេសចរណ៍ រយៈពេល៣ថ្ងៃ ក្រោមពាក្យស្លោក «សប្បាយរីករាយគ្មានដែនកំណត់ Endless Joy» ដើម្បីផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ក្នុងការកសាង និងការពង្រឹងសមត្ថភាពសមាជិកក្នុងគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត និងក្រុមការងារទេសចរណ៍ ដែលមានសមាសភាពមកពីផ្នែកសាធារណៈ ផ្នែកឯកជន និងសហគមន៍ប្រជាពលរដ្ឋ។

សិក្ខាសាលានេះបានធ្វើឡើង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានផ្ដោតលើការរៀបចំផែនការទេសចរណ៍ ការការការពារ និងអភិរក្សធនធាន ការថែរក្សាបរិស្ថាន ការផ្សព្វផ្សាយទេសចរណ៍ ហើយគោលដៅចុងក្រោយ គឺការគ្រប់គ្រងគោលដៅទេសចរណ៍ប្រកបដោយចីរភាព ប្រសិទ្ធភាព បរិយាបន្ន និងមានទំនួលខុសត្រូវខ្ពស់។

រយៈពេល៣ថ្ងៃនៃសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅជា ៣វគ្គ បន្តបន្ទាប់គ្នា ទៅតាមពេលវេលាកម្មវិធី និងទីតាំងដែលបានគ្រោងទុក ÷

  • វគ្គទី១ ធ្វើឡើងនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែបដែលជាគោលដៅទេសចរណ៍សម្រាកលម្ហែប្រណីតកម្រិតខ្ពស់ ក្រោមពាក្យស្លោក «កែបឋានសួគ៌លម្ហែ Kep: Paradise»។
  • វគ្គទី២ នឹងរៀបចំនៅសៀមរាប-អង្គរ , និង
  • វគ្គទី៣ នៅខេត្តព្រះសីហនុ ជាគោលដៅទីផ្សារទេសចរណ៍គុណភាព ក្រោមពាក្យស្លោក «សប្បាយរីករាយគ្មានដែនកំណត់ Endless Joy»។

សិក្ខាសាលាខាងលើនេះ អញ្ជើញចូលរួមដោយ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងជានាយកគម្រោងទេសចរណ៍ GMS TIIG , ប្រព្រឹត្តទៅក្រោមកិច្ចសហការរបស់ក្រសួងទេសចរណ៍ និងនាយកដ្ឋានទេសចរណ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការគាំទ្រពីគម្រោងទេសចរណ៍ គឺគម្រោងអភិវឌ្ឍន៍ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ដែលជាគម្រោងហិរញ្ញប្បទាន សម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×