Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ​រៀបរាប់​ពី​ការឈឺចាប់​ខ្លាំង ព្រោះ​ជួប​ប្តី​ជា​មនុស្ស​ប្រភេ​ទ​នេះ គ្រាដំបូង​ស្រលាញ់​ស្ទើរ​លេប ដល់​កូន១ស្រាប់តែ…

ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានក្តីរំជួលចិត្ត​និងក៏ដូចឈឺចាប់ជំនួសជាខ្លាំង បន្ទាប់ពីបានឃើញនារីដ៏ស្រស់ស្អាតម្នាក់ ដែលជាតារាហ្វេសប៊ុកដ៏ល្បីមួយរូប​និងបច្ចុប្បន្នគឺជាអ្នកលក់តាម Online ម្នាក់ផងដែរ បានចេញវីដេអូទម្លាយពីការឈឺចាប់យ៉ាងខ្លាំង ព្រោះតែប្តីរបស់ខ្លួនស្រលាញ់អោបនឹងដើមទ្រូងរាល់ពេល បែរជាទៅមានស្រីថ្មី ហើយថែមទាំងឌឺដាក់ទៀត បន្ទាប់ពីនាងមានកូនខ្ចីមក។

នារីអ្នកលក់ផលិតផលអនឡាញរូបនេះ ដែលមានឈ្មោះថា Tynin បានទម្លាយចេញពីធាតុពិតប្តីរបស់ខ្លួនជាមនុស្សកំពូលស្រី ទាំងអារម្មណ៍ឈឺចាប់ លាយឡំនឹងទឹកភ្នែក រៀបរាប់ឲ្យបងប្អូននៅក្នុងបណ្តាញសង្គមបានដឹងថា កាលពីស្រឡាញ់គ្នាដំបូងៗ ប្តីរបស់នាងស្រឡាញ់នាងខ្លាំងណាស់ ស្រលាញ់ស្ទើរលេប ទោះបីធ្វើរឿងដ៏គួរឲ្យខ្ពើមរអើមយ៉ាងណា ក៏ប្តីរបស់នាងធ្វើដែរ។ ប៉ុន្តែ នៅពេលនាងមានផ្ទៃពោះ ប្តីក៏ចាប់ផ្តើមលួចទាក់ទងមានស្រីផ្សេង និងកាន់តែលែងសូវខ្វល់យកចិត្តទុកដាក់មើលថែប្រពន្ធ បាត់អស់ភាពផ្អែមល្ហែមដូចមុនទៀតឡើយ ពោលគឺគ្រានាងសម្រាលកូន ព្រោះតែងប់ងល់នឹងស្រីផ្សេងៗតាមឆាត។

ដោយសារតែប្តីមិនកែចរិករឿងមានស្រី និងមិនអាចលើកលែងកំហុសឲ្យទៀតបាន ចុងក្រោយ នាងក៏សម្រេចចិត្តចែកផ្លូវគ្នា ហើយក៏មិនអាចសុំការអង្វរត្រូវរ៉ូវគ្នាវិញបានឡើយ ព្រោះកំហុសដែលប្តីបានផិតក្បត់ ធ្វើឲ្យនាងដេកយំ ដេកឈឺចាប់ស្ទើររាប់យប់ គឺសមល្មមនាងឆ្អែតឆ្អន់អស់ហើយ។

Tynin ក៏បានប្រាប់ពីរឿងមួយនេះគួរឲ្យអាណិតថា រឿងប្តីមានស្រី គឺវាជាការឈឺចាប់បំផុតមួយហើយ ប៉ុន្តែ អ្វីដែលធ្វើឲ្យនាងឈឺចាប់កាន់តែខ្លាំងថែមទៀតនោះ គឺចាប់តាំងនាងមានកូនខ្ចីមក ប្តីរបស់នាងលែងខ្វាយខ្វល់មើលថែ។ ជាក់ស្តែង នាងបានលើកយកគ្រាដើរលេងនៅថ្ងៃមួយ នៅពេលនោះ នាងទាស់កូនខ្ចីរងារញ័រញាក់យ៉ាងខ្លាំង ហើយខំហៅប្តីមកក្បែរ​បែរជាប្តីធ្វើយ៉ាងព្រងើយ អត់ខ្វល់ខ្វាយសូម្បីបន្តិច ដោយទុកឲ្យមិត្តភក្តិជាអ្នកមើលថែយកស្រាកូនខ្ចីមកឲ្យផឹក និងយកកន្សែងមកគ្រប ដើម្បីកុំឲ្យទាស់ទៅវិញ។ ត្រង់ទង្វើរបស់ប្តីបែបនេះ សួរថាតើឲ្យនាងស៊ូទ្រាំបន្តរួមរស់នៅជាមួយទៀតបានទេ!? និយាយឲ្យខ្លី គឺវាល្មមធ្វើឲ្យនាងឆ្អែតឆ្អន់ ត្រូវតែដើរចេញហើយ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×