ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តអាលផាតស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនបានបួងចង្កូតជ្រុលទៅបុ.ករបងផ្សាររាត្រី ពេញទំហឹងបណ្ដាលឲ្យរងការខូចខាត បា.ក់អស់មួយផ្ទាំង រីឯរថយន្តបង្កវិញរងការខូចខាតមួយកំណាត់មុខ ស្ទើរទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ ១០៦ ចំណុចផ្សាររាត្រីក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកអាលផាតពណ៌ស ស៊េរីទំនើបមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BA-3566 បើកបរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបួងចង្កូតរេទៅបុ.កចូលរបងផ្សាររត្រី បណ្ដាលឲ្យរថយន្តខ្ទេ.ចមួយកំណាត់មុខ និងរងការខូចខាតរបងមួយផ្ទាំងតែប៉ុណ្ណោះ សំណាងល្អមិនមាននរណាម្នាក់ រងរបួសគ្រោះថ្នាក់នោះទេ។
ក្រោយកើតហេតុខាងលើ ដោយភាគីម្ចាស់រថយន្តបង្កសម្របសម្រួល ជាមួយម្ចាស់ផ្សារព្រមសងជាសំណង ក្នុងការជួសជុលបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត





