Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលតម្កល់ទោសបុរស ចិនតៃវ៉ាន់ម្នាក់ ដាក់គុក២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងជាង ១ គីឡូក្រាមកន្លះ

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទ ជនជាតិចិនតៃវ៉ាន់ ម្នាក់ ដាក់គុក កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធការជួញដូរ ប្រព្រឹត្តនៅផ្ទះសំណាក់សំណាងល្អ ផ្លូវ ៣០៤ ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៣។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទជនជាតិចិន រូបនេះ មានឈ្មោះ លី គីងស៊ាង ភេទ ប្រុស អាយុ កើតឆ្នាំ ១៩៦២ ជនជាតិ ចិនតៃវ៉ាន់។

ជនជាប់ចោទ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៤ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៨០ លានរៀល,សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

តែគាត់ប្តឹងឧទ្ធរណ៍ ខណៈដែលសាលាឧទ្ធរណ៍ បានតម្កល់ទោសគាត់ រក្សាទុកនៅដដែល។ គាត់ ក៏បន្តប្តឹងសាទុក្ខមកតុលាការកំពូលទៀត។

ជនជាប់ចោទត្រូវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៣។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក ១៦០០, ៦៥ ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×