ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍របស់បុរសជាប់ចោទម្នាក់ ដែលត្រូវបានតុលាការខេត្តព្រះវិហារ កាលពីឆ្នាំ ២០១៩ កាត់ទោស ដាក់គុក កំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរំ.លាភសេព.សន្ថវ: ក្មេងស្រីម្នាក់ ដែលជាអនីតិជន ប្រព្រឹត្តនៅក្នុងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានសម្រេច សម្រេចកែប្រែ ទណ្ឌកម្មរបស់ជនជាប់ចោទ ពីជាប់គុក ៧ ឆ្នាំ មកនៅត្រឹម៥ឆ្នាំវិញ និង បើកផ្លូវប្តឹងសាទុក្ខ ទៅតុលាការកំពូល តាមនីតិវិធីច្បាប់។

លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ វន តិយ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ នៅភូមិសំឡាញ់ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ។
ចំណែកឯ ជនរងគ្រោះ ជាកុមារីម្នាក់ ដែលមានអាយុ ១៦ ឆ្នាំ មានទីលំនៅ នៅភូមិសំឡាញ់ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ត្រូវបាន សាលាខេត្តដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០១៩កាត់ទោស ដាក់ពន្ធនាគារ កំណត់ ឆ្នាំ ៧ ឆ្នាំ ពីបទ “រំ.លាភសេព.សន្តវ: មានស្ថានទម្ងន់ទោស ” ។ តែគាត់បានប្តឹងឧទ្ធរណ៍ ។
ជនជាប់ចោទ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ នៅភូមិសំឡាញ់ ឃុំ ភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

