ភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿងបើកលឿនពេក ជាន់ហ្រ្វាំងមិនជាប់ជ្រុលទៅបុ.កម៉ូតូសណ្តោងរ៉ីម៉កមួយគ្រឿង រុញទៅបុ.កខ្ទ.ប់ជាមួយរថយន្តចំនួនពីរគ្រឿងទៀត នៅខាងមុខបណ្តាលឲ្យម្ចាស់ម៉ូតូកង់៣ រងរបួសស្រាល ចំណែករថយន្តទាំង៣គ្រឿង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយវិថីហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះម្ចាស់ម៉ូតូរ៉ីម៉កកង់បី បានដឹកកម្មករត្រឡប់មកពីរោងចក្រវិញ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ3D-1660 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុ.កម៉ូតូសណ្តោងរ៉ីម៉ក និងរថយន្តមួយគ្រឿងទៀត នៅខាងមុខរុញទៅបុ.កខ្ទ.ប់រថយន្តមួយគ្រឿងទៀត ដែលកំពុងតែរយ៉ែចេញពីក្នុងការ៉ាស់ បណ្តាលឲ្យរងបួសម្ចាស់ម៉ូតូកង់បី ចំណែករថយន្ត៣គ្រឿង និងរ៉ីម៉កកង់៣ រងការខូចខាតទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងយករថុះមកធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងយករថយន្តទាំង៣គ្រឿង និងរ៉ឺម៉កម៉ូតូកង់៣ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋា ននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម




