Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបាឡែនបុ.ករះ បណ្តាលរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ រងការខូចខាតមធ្យោបាយ សម្ភារ:ជាច្រើនគ្រឿង

ភ្នំពេញ ៖ មនុស្សចំនួន៣នាក់រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបាឡែនមួយគ្រឿង បើកបុ.ករះ កាលកាលពីវេលាម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកលតហេតុ គេឃើញមានមធ្យោបាយជាច្រើនគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តCamry បាឡែនពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AC-7334 បើកបរក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុ.កម៉ូតូកង់ និងអ្នកជិះម៉ូតូនិងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ដែលនៅខាងមុខ បណ្តាលឲ្យម្ចាស់ម៉ូតូកង់បីម្នាក់ រងរបួសធ្ងន់ និងអ្នកជិះម៉ូតូពីរនាក់ផ្សេងទៀត រងរបួសស្រាល ចំណែកម៉ូតូកង់ រងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះជនរងគ្រោះត្រូវបាន សមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×