Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងឧទ្ធរណ៍ ជនជាប់ចោទ២ នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទប្រុស-ស្រី ចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកនិង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០១៩ ។

លោក ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ ទាំង២នាក់ ខាងលើ មានឈ្មោះ ស៉ិន សា អាយុ ភេទប្រុស អាយុ ៣៦ ឆ្នាំ ។ និងម្នាក់ទៀត មាន ឈ្មោះ ពៅ រិទី្ធ ភេទស្រី អាយុ ២០ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ កាត់ទោស ដាក់គុក កំណត់ ពី ២ ឆ្នាំ ទៅ ១២ ឆ្នាំ ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩ នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីនចំនួន ១៣កព្ចាប់ធំ មាននទម្ងន់សរុប ៩៤, ៨១ក្រាម។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ៣០ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×