ភ្នំពេញ ៖ បុរសជនបរទេសវ័យចំណាស់ម្នាក់ បានស្លា.ប់ភ្លាមៗ បន្ទាប់ពីលោ.តពីលើផ្ទះមកក្រោម ធ្លាក់ចូលខុនដូស្លា.ប់ភ្លាមៗ ដោយសារតែមានវិបត្តិរឿងគ្មានលុយបង់ថ្លៃផ្ទះជួលគេ និងការចាយវាយផ្សេងៗទៀត។
ហេតុការណ៍នេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងនៅវេលម៉ោង ៧ ព្រឹក ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១ នៅចំណុចបារ និងភោជនីយដ្ឋាន The Deck ទីតាំងផ្ទះលេខ ៦៨ AB ផ្លូវលេខ ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ BROADENT JOHNSTEPHEN ជនជាតិញូវសឺលែន អាយុ ៦0ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងហាងកើតហេតុខាងលើ មុនពេលកើតហេតុ គេបានឃើញបុរសជនបរទេសរងគ្រោះបានធ្លា.ក់មកលើដី បណ្តាលឲ្យស្លា.ប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងទៅដល់អ្នកនៅក្បែរខាង និងកម្លាំងមានសមត្ថកិច្ចខណ្ឌចំការមនចុះមកដល់។
ភ្លាមនោះ កម្លាំងនគរបាលខណ្ឌចំការមន ក៏បានសហការជាមួយនិងកម្លាំងជំនាញ កោសល្យវិច័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ចុះធ្វើការត្រួតពិនិត្យ ដោយបានឃើញថា ជនរងគ្រោះបានលោតពីលើជាន់ទី២ ហាងបារាំង ហើយធ្លា.ក់ចូលមកក្នុងខុនដូ ដែលនៅជាប់គ្នានោះ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញកោសល្យវិច័យការិយាល័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសជនបរទេសរងគ្រោះបានស្លា.ប់ ដោយសារការលោ.តស.ម្លាប់ខ្លួនពីហាងបារាំង ឈ្មោះ The Deck ពិតប្រាកដមែន បន្ទាប់មកធ្វើកំណត់ហេតុ ដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំក្រុមគ្រួសារនិងសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម






