ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យលោក កឹម សុខា អតីតប្រធាន នៃអតីតអតីតគណបក្សសង្គ្រោះជាតិចូលរួមសវនាការបន្ត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី ពាក់ព័ន្ធបទចោទប្រកាន់ពីបទ «សន្ធិដ្ឋិ.ភាពជាមួយបរទេស» ដែលជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហមទណ្ឌ។

ដីកាកោះហៅឱ្យចូលរួមសវនាការ (បន្ត) លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃើញ ដីកាសម្រេចលេខ ២៩ ន.ស.ស/១៩ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ស្តីពីការចាត់តាំងសកម្មភាពក្រុមប្រឹក្សាជំនុំជម្រះ ដែលទាក់ទងនឹងជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ ៦៦ឆ្នាំ សញ្ជាតិខ្មែរ ទីកន្លែងកំណើត ភូមិត្រពាំងត្រគៀត ឃុំឧត្តមភរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៨៧A ផ្លូវ ៣១៣ សង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ ( សន្និដ្ឋិ.ភាពជាមួយបរទេស ប្រព្រឹត្តនៅចំណុចប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពី អំឡុងឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
បង្គាប់ឱ្យឈ្មោះ កឹម សុខា ភេទប្រុស ដែលមានអត្តសញ្ញាណដូចខាងលើនេះ ចូលមក សាលាដំបូងរាជធានីភ្នំពេញ សាលសវនាការទី១ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០ នាទីព្រឹក ដើម្បីចូលរួមសវនាការ។
ជនជាប់ចោទ ត្រូវចូលមកបង្ហាញខ្លួន នៅចំពោះមុខតុលាការ តាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា ជាកំហិត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


