មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 បានអនុញ្ញាតឱ្យអាជីវកម្ម បើកលក់ដូរនៅរាត្រីថ្ងៃឆ្លងឆ្នាំចូល ២០២២ ដែលអាចបម្រើភេសជ្ជៈមានជាតិអាល់កុល ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ម៉ោង ១ ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ចំណែកពិធីជប់លៀងអបអរឆ្នាំថ្មី និងសកម្មភាពផ្សេងៗនៅក្នុងវត្តអារាម ក៏ត្រូវបានអនុញ្ញាតផងដែរ។
នាយករដ្ឋមន្ត្រីបង្ហាញថា លោកមានមោទនភាពដែលប្រទេសជាច្រើនបានបើកទេសចរណ៍ឡើងវិញជាមួយនឹងវិធានការសុវត្ថិភាពដែលបានដាក់ចេញ។ លោកក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយចំនួនក្នុងចំណោមប្រទេសជាច្រើនបានអនុម័តគម្រោង Test and Go របស់ប្រទេសថៃ ដោយគម្រោងនេះ គឺធ្វើការដើម្បីការពារអ្នកដែលមានផ្ទុកមេរោគ Covid-19 ពីការរីករាលដាល។
លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុម័តនៅក្នុងកិច្ចប្រជុំចុងក្រោយ ស្តីពី Covid-19 ដើម្បីរួមបញ្ចូលខេត្តឈុនបុរី និងខេត្តពណ៌ខៀវចំនួន ៨ ទៀត ដែលត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងភោជនីយដ្ឋាន។ សម្រាប់យប់ថ្ងៃឆ្លងឆ្នាំ ការរឹតបន្តឹងគឺថាអាជីវកម្មត្រូវតែបើកចំហរ ឬមានខ្យល់ចេញចូលគ្រប់គ្រាន់នៅខាងក្នុង។ សម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មីដែលមានមនុស្សចូលរួមលើសពី 1,000 នាក់ គឺត្រូវតែបានទទួលការចាក់វ៉ាក់សាំង Covid-19 ទាំងពីរដូស និងទទួលបានការធ្វើតេស្ត ATK ។ អ្នកដែលចូលប្រទេសសម្រាប់ការប្រារព្ធពិធីនេះ ក៏ត្រូវអនុវត្តតាមប្រអប់ខ្សាច់ (sandbox) និងច្បាប់ដាក់ឱ្យនៅដាច់ពីគេ ដោយមានរយៈពេលដាក់ឱ្យនៅដាច់ពីគេរយៈពេល ៧ ថ្ងៃ។
ការអនុវត្តគម្រោង Test and Go របស់ប្រទេសថៃ បានបង្កើនទំនុកចិត្តសម្រាប់អ្នកទេសចរដែលគ្រោងនឹងចូលប្រទេស និងអ្នកដែលធ្វើដំណើរត្រឡប់ទៅផ្ទះ ឬទៅកាន់ប្រទេសផ្សេងទៀតផងដែរ។
តាមរយៈការអនុញ្ញាតឱ្យមានជាតិអាល់កុលនៅយប់ថ្ងៃឆ្លងឆ្នាំនេះផងដែរ ក៏នឹងជួយរដ្ឋាភិបាលរៀបចំផែនការថ្ងៃបុណ្យជាតិនាពេលអនាគត ក្នុងនោះរួមពិធីបុណ្យសង្ក្រានឆ្នាំថ្មីផងដែរ។ នេះគឺជាក្តីសង្ឃឹមដ៏ល្អមួយសម្រាប់ស្ថានភាព Covid-19 របស់ប្រទេសថៃ ខណៈដែលប្រទេសនេះបានបើកដំណើរការសន្សឹមៗ សម្រាប់វិស័យទេសចរណ៍ និងការប្រារព្ធពិធីចូលឆ្នាំថ្មី ដោយសង្ឃឹមថានឹងកំណត់ដំណាក់កាលវិជ្ជមានសម្រាប់ឆ្នាំ 2022 ខាងមុខនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





