Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចឹង​បាន​តា​ប៊ុ​យ​ខំ Live លក់ ដើម្បី​យក​លុយ​សង​គេ! ព្រោះតែ​វិ​ក​យ​បត្រ​ជួសជុ​ល​ឡាន ដែល​ខ្លួន​បើក​បុ.ក ធ្វើ​អស់​រហូតដល់​ទៅ…

មហាជន ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានដឹងថា ពិធីករដ៏ល្បីឈ្មោះ VJ តាប៊ុយ ព្រោះតែស្រវឹងខ្លាំង បានបើករថយន្តទំនើប Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ ទៅបុករថយន្តព្រូស១គ្រឿង កំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឲ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តែទោះយ៉ាងណា បន្ទាប់គ្រោះថ្នាក់នេះកើតហេតុឡើង ភាគីទាំងពីរ ត្រូវបានដឹងថា បានសម្របសម្រួលដោះស្រាយគ្នា បើករថយន្តទៅផ្ទះរៀងៗខ្លួន ប៉ុន្តែ គេក៏មិនដឹងថា ភាគី តាប៊ុយ ជាអ្នកបង្ក ផ្តល់សំណងទៅលើការខូចខាតរថយន្ត Prius ដើម្បីបញ្ចប់រឿង នូវទឹកប្រាក់ចំនួនប៉ុន្មាននោះទេ។

ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបន្ទាប់បើករថយន្តបង្កគ្រោះថ្នាក់ ស្រឡះមុខ Vj តាប៊ុយ ក៏បាន Live វីដេអូ ទទួលស្គាល់ពីកំហុសរបស់ខ្លួនថាពិតជាស្រវឹងមែន និងប្រាប់ទៅអ្នកគាំទ្រថា ខ្លួនមិនរងគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែ គ្រាន់តែពិបាកចិត្តរកលុយសម្រាប់ថ្លៃការខូចខាតរថយន្ត Prius ដែលខ្លួនបើកបុក និងទទួចសុំចិត្តបងប្អូនជួយទិញផលិតផលផង ដើម្បីយកលុយទៅសងគេ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថានៅពេលនេះ បានធ្លាយចេញងវិកយបត្រជួសជុលឡានព្រូស ដែលត្រូវរងការខូចខាតដោយសារឡានម៉ាក រ៉េងរ៉ូវ័រ របស់ VJ តាប៊ុយ ត្រូវបានគេចែករំលែកតាមបណ្តាញសង្គមឲ្យឃើញហើយ គឺថ្លៃជួសជុលអស់រហូតដល់ទៅ ២,២៥០ ដុល្លារ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Car love បានបង្ហោះវិកយបត្រ ដោយសម្តែងការហួសចិត្តថា៖ «ឡានដែល VJ តាប៊ុយបុក ធ្វើអស់ធូរគ្រាន់ដែរហ្នឹង ចង់ស្គាល់មុខម្ចាស់ហ្គារ៉ាសនេះណាស់។ សន្សំអីបានហ្នឹង គង់ទទួលចំខ្លួនឯង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×