រឿងរ៉ាវទាក់ទង VJ តាប៊ុយបើកឡានម៉ាករ៉េងរ៉ូវ័រ បុករថយន្ត Prius ដែលគ្រប់គ្នាគិតថា អ្វីៗត្រូវបានដោះស្រាយបញ្ចប់រឿងទៅហើយ គឺមិនដូចការគិតទេ នោះក៏ដោយសារតែ VJ តាប៊ុយ ហាក់មិនព្រមចេញសងគ្រប់ចំនួនពីការទាមទារ ក្រោយឃើញវិកយបត្រម្ចាស់រថយន្ត Pirus ផ្ញើឲ្យមើល គឺធ្វើអស់រហូតដល់ទៅ ២,២៥០ ដុល្លារ។
ជាការពិតណាស់ ក្រោយពីបានឃើញបុងថ្លៃជួសជុលហាក់ជ្រុលហួសពេក VJ តាប៊ុយ បានចេញវីដេអូ Live សម្តែងការហួសចិត្តថា «ថតបុងមកឲ្យយើង ២២៥០ ស្អីគេឡានអាព្រូស! ខ្ញុំគិតថាគាត់គួរធ្វើឲ្យសមរម្យបន្តិចទៅ… ខ្ញុំចង់យកឡានគាត់មកធ្វើនៅការ៉ាស់ ក្រែងគាត់ឲ្យខ្ញុំយកធ្វើនៅការ៉ាស់?… ធ្វើអស់យ៉ាងច្រើន ១ពាន់ដុល្លារ មិនដែលណាគេ សរសេរបុងដៃមកយកគេហ្មង…. អាងអីប្តឹងទៅតុលាការ អឹុសតាមហ្នឹងទៅ បើចឹងហើយ!! ដែលណាចេញបុងមក២២៥០ដុល្លារ យកទៅការ៉ាស់ខ្លួនឯង»។ VJ តាប៊ុយ ក៏បានបញ្ជាក់ឲ្យដឹងថា «ឡានខ្ញុំម៉ាក Range Rover ផង សួរការ៉ាស់គេប្រាប់ថាធ្វើអស់ប្រហែល ២ ពាន់ជាង ប៉ុណ្ណោះ គេ Range Rover ធ្វើអស់តែប៉ុណ្ណឹង ហីឯងអាព្រូសធ្វើអស់ដល់ ២២៥០ ដុល្លារ ហើយសរសេរបុងដៃបាញ់តាមតេឡេក្រាមឲ្យខ្ញុំមើល!!។
តែទោះយ៉ាងណា ក្រោយឃើញ VJ តាប៊ុយ ចេញមកសម្តែងការមិនពេញចិត្ត ចំពោះបុងថ្លៃជួសជុលអស់ចំនួន ២,២៥០ ដុល្លារ ស្រាប់តែម្ចាស់រថយន្ត Prius ក្តៅចិត្តពេក បានចេញមកបញ្ជាក់ឲ្យបានភ្លឺថា៖ «ជាងនិយាយថាសំណាងហើយឡានខ្ញុំមិនផ្ទុះ ឆេះនោះ ខូចត្រឹមអាគុយខណៈប្រអប់បញ្ជាភ្លើង ឡើងរួញ សាកស៊ីឡាន ឡើងរួញ! Rang បុក Prius មិនខុសអីពីមាន់ ជានខ្ទឹមទេបង បងអើយ! យើងអោយលេខជាងទៅគាត់ហើយ គាត់ទៅមើលទៅ ហេតុអីមកlive ថាយើងចងបានលុយគាត់! បងៗអាចជួយគិតមើល !»។
លើសពីនេះ ស្រ្តីជាម្ចាស់រថយន្ត Prius ក៏បានបញ្ជាក់ទៅកាន់តាប៊ុយ ថា «អស់ការអត់ធ្មត់ហើយ! ក្នុងនាមខ្ញុំជាម្ចាស់រថយន្ត Prius សូមស្នើដល់ស្ថាប័នមានសម្ថកិច្ច ជាពិសេសឯកឧត្តអគ្គស្នងការនគរបាលជាតិ មេត្តាមានវិធានការផ្លូវច្បាប់ចំពោះជននេះ សូមបងប្អូនកុំបើកបរពេលស្រវឹង សូមកុំយកគំរូតាម ស្វាងតឹង ស្រវឹងធូ សូមបងប្អូនមេត្តាគិតតាមការគួរចុះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







