ជឿថា ប្រិយមិត្តបានស្គាល់រួចហើយ ពីគូស្នេហ៍ថ្មីរបស់អ្នកលក់ឡេមេម៉ាយចាយស្រស់ អ្នកនាង Love Riya ដែលគេស្គាល់ថាជាប៉ូលីសស័ក្ត៣ គឺពេលនេះ អ្នកទាំងពីរបានដឹកដៃគ្នាចូលរោងការតាមប្រពៃណីហើយ បន្ទាប់ពីបានមានទំនាក់ទំនងយល់ចិត្តគ្នាអស់រយៈជាង២ខែមកនេះ ពោលគឺក្រោយ Love Riya បានចែកផ្លូវគ្នាជាមួយគូស្នេហ៍ចាស់ប្រូ សូនី ដោយសាររឿងតែងតែទាស់សម្តីគ្នា មិនអាចរស់នៅចុះសម្រុងនឹងគ្នាបាន។
មង្គលការរវាងអ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya (តារាលក់ឡេតាម Facebook ដ៏ល្បីឈ្មោះ) និងលោក ហេង គីមហៀង ដែលជាគូស្នេហ៍ថ្មី គឺត្រូវបានធ្វើឡើងនៅថ្ងៃនេះ (ទី១៥ ខែធ្នូ ឆ្នាំ២០២១) ដែលមានទីតាំងស្ថិតនៅស្ពានព្រែកហូរ ក្រុងតាខ្មៅ។
ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនោះ គឺក្រោយទទួលដំណឹងថាអ្នកទាំងពីរបានដឹកដៃគ្នាចូលរោងជ័យ ក៏ស្រាប់តែអ្នកលក់ផលិតផលអនឡាញវ័យក្មេងដ៏ល្បីឈ្មោះមួយរូបផងដែរ អ្នកនាង ម៉ូលីកា ឬហៅថា កាកា ស្រាប់តែបានបង្ហោះសារឈឺចិត្តស្ទើរមិនគួរឲ្យជឿ ព្រោះតែកូនកំលោះជាមនុស្សម្នាក់ដែលនាងខំជួយ និងចាត់ទុកដូចជាបងប្រុសបង្កើត បែរជាដល់ត្រើយសោយគូថ។
ទាក់ទងរឿងនេះ អ្នកនាង ម៉ូលីកា បានរៀបរាប់ទម្លាយឲ្យដឹងថា យំស្ដាយមិត្តភាពដែលទុកមនុស្សម្នាក់ជាបងប្រុស ចង់អោយគាត់ល្អ ចង់អោយគាត់មាន ចង់អោយគាត់មានឡានជិះ មានមនុស្សស្រីម្នាក់ដែលប្រាកដ ប៉ុន្តែពេលបានល្អហើយ ពេលមានហើយ ពេលដូចបំណងហើយ បែរជាបងប្រុសម្នាក់និងភ្លេចប្អូនហើយ ប្អូនម្នាក់នេះមិនដែលចង់បានផលតបស្នងច្រើនទេ គ្រាន់តែចង់អោយបងគិតឡើងវិញថា មុនពេលបានដូចបំណង តើអ្នកណាជាអ្នកជួយជ្រោមជ្រែងអោយទៅស្គាល់គេ ហើយគេ បើមិនបានខ្ងុំក៏គេមិនបានស្គាល់បងដែល មិននឹកស្មានថាបងទៅជាចឹង ទោះយើងមិនមែនបងប្អូនបង្កើតក៏ខ្ងុំខំlive ប្រកាសប្រាប់គេថាបងជាបងប្រុសរបស់ខ្ងុំ បងជាមនុស្សល្អ បងមិនចេះផឹកបងមិនដែលមានសង្សារ បងខ្ងុំល្អណាស់ ទៅណាក៏បបួលទៅ អោយមកគេងនៅផ្ទះជាមួយ បងប្រុសឃ្លានអី ខលមកកម្មង់ បងឃ្លានគោឡើងភ្នំ ខ្ងុំក៏ធ្វើអោយញាុំ នេះអីដែលបងតបស្នងមកប្អូនវិញ បងប្លែកណាស់ អ្វីដែលហួសចិត្តបំផុតគឺថ្ងៃជយ័បងប្រុស បងប្រុស មិនមកហៅសំបុត្រប្អូនទេគឺខ្លាចអន់ ខ្ងុំអន់ចិត្តណាស់ ធ្លាប់តែយំដោយសារប្ដី តែនេះយំដោយសារអ្នកដ៏ទៃវាឈឺចាប់ណាស់ បន្តិចក្រោយមកផុសបន្តទៀតថា៖«ខ្ងុំយំ មិនមែនគេមិនហៅការទេ យល់
តែខ្ងុំយំស្ដាយទឹកចិត្ត ខំជួយគេខំស្រលាញ់គេដូចបងប្រុសបង្កើត ខំជួយគ្រប់វិធីដើម្បីអោយគេបានជួបម្នាក់នៅ បាននៅក្បែរម្នាក់នោះ តែចុងក្រោយគេមិនអោយតំលៃយើងចឹងសោះ»៕ រក្សាសិទ្ធិដោយ៖លឹម ហុង











