Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាអាមេរិកប្រកាសពីភាពជោគជ័យជុំវិញការតេស្តសាកល្បងសព្វាវុធប្រភេទឡាស៊ែរក្នុងដែនទឹកមជ្ឈិមបូព៌ា

កងទ័ពជើងទឹកអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានសាកល្បងអាវុធឡាស៊ែរ និងអាវុធបំផ្លាញទីតាំងគោលដៅអណ្តែតទឹកនៅតំបន់មជ្ឈិមបូព៌ា ដែលជាប្រព័ន្ធអាចត្រូវទុកដើម្បីប្រើប្រាស់ទប់ទល់នឹងទូកដ្រូនផ្ទុកគ្រាប់បែកដាក់ពង្រាយដោយក្រុមឧទ្ទាម Houthi របស់យេម៉ែនក្នុងសមុទ្រក្រហម។

ការធ្វើតេស្តកាលពីថ្ងៃអង្គារកន្លងទៅបានបង្ហាញនាវាសហរដ្ឋអាមេរិកឈ្មោះ USS Portland បានសាកល្បងបាញ់ប្រព័ន្ធអាវុធឡាស៊ែររបស់ខ្លួនទៅកាន់គោលដៅក្នុងឈូងសមុទ្រ Aden ដែលជាដែនទឹកបំបែកគ្នារវាងតំបន់អាហ្វ្រិកខាងកើត ពីឧបទ្វីបអារ៉ាប់។ កងនាវាចរទី៥ ដែលមានមូលដ្ឋាននៅតំបន់មជ្ឈិមបូព៌ារបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការបាញ់សាកល្បងឡាស៊ែរទទួលបានលទ្ធផលជោគជ័យ។ ហើយមែនទែនទៅកាលពេលមុន ទីក្រុង Portland ក៏បានប្រើប្រាស់ប្រព័ន្ធឡាស៊ែរ ដើម្បីទម្លាក់យន្តហោះគ្មានមនុស្សបើកក្នុងអំឡុងខែឧសភា ឆ្នាំ ២០២០កន្លងទៅ។

សូមរំលឹកបន្តិចថា ឈូងសមុទ្រ Aden ដែលអាមេរិកបានតេស្តសាកល្បងប្រព័ន្ធឡាស៊ែររបស់ខ្លួន គឺស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសយេម៉ែនដែលជាតំបន់ហែកហួរទៅដោយសង្រ្គាម និងបានកើតឡើងចាប់តាំងពីក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់បានដណ្តើមយករដ្ឋធានី Sanaa របស់ខ្លួនកាលពីឆ្នាំ ២០១៤ ។ ក្នុងនោះ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតក៏បានចូលបញ្ហាជម្លោះក្នុងខែមីនា ឆ្នាំ២០១៥ផងដែរ ប៉ុន្តែជម្លោះនេះត្រូវបានជាប់គាំងដោយត្រូវអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ និងក្លាយជាគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ជាពិសេសបានសម្លាប់មនុស្សប្រមាណ ១១ម៉ឺនាក់។

ជាក់ស្តែង សង្រ្គាមទាំងអស់នេះ ក៏បានហ៊ុំព័ន្ធចូលទៅកាន់ដែនសមុទ្រមួយចំនួនដូចជាសមុទ្រក្រហម និង Bab el-Mandeb ដែលជាការតភ្ជាប់សមុទ្រទៅឈូងសមុទ្រ Aden ។ ក្នុងនោះ ផ្លូវទឹកទាំងនេះនឹងនាំនឹងហូរទៅដល់ប្រឡាយ Suez និងទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដែលធ្វើឲ្យវាមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនអន្តរជាតិ និងការផ្គត់ផ្គង់ថាមពលសកល៕ ប្រភព៖ The Times of Israel

×