Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ភ្ញាក់ផ្អើល! សុ​ខៗ នារី​ម្នាក់​ចេញ​មក​អះអាង​ថា​ជា​ប្អូនស្រី​​ពិ​ធី​ការិនី ហ៊ិ​ន ច័ន្ទ​នី​រ័ត្ន បង្ហោះ​សារ​ផ្តាំ​​ទៅ​បងស្រី​ទទួលស្គាល់​ម្ដាយបង្កើត​ផង អាច​​លាក់​​បាំង​​ភ្នែក​​មហាជន តែ​មិន​អាច…

ជឿថា ប្រិយមិត្ត ទស្សនិកជនជាច្រើន បានស្គាល់រួចហើយ ពិធីតារាសម្តែង តារាងបង្ហាញម៉ូដ និងជាពិធីការិនីល្បីឈ្មោះមួួយរូបប្រចាំប៉ុស្ដិ៍បាយ័ន គឺកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។ តែយ៉ាងណាមិញ បើទោះជាបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ មានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំង និងនៅតែអាចឈរជើងនៅលើវិថីមួួយនេះបានយូរអង្វែង និងក៏ដូចជាអ្នកជំនួញគ្រឿងសម្អាងជោគជ័យយ៉ាងណា តែតារាស្រីសំឡេងផ្អែមពីរោះសាច់សខ្ចីម៉ដ្ឋរលោង ស្រស់ស្អាតបែបធម្មជាតិរូបនេះ ហាក់មិនបង្ហាញពីជីវិតសប្បាយអ៊ូអរ និងជាពិសេសនោះគឺកម្រឃើញនាងសប្បាយជួបជុំគ្រួសារឲ្យមហាជនបានឃើញដូចតារាដទៃនោះទេ ពោលគឺនាងហាក់ប្រើជីវិតឯករាជ្យតែម្នាក់ឯង។

តែដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនារីដ៏ស្រស់ស្អាតម្នាក់ បានចេញមកអះអាងថាជាប្អូនស្រីបង្កើតពិធីការិនីរូបនេះ ដោយបានបង្ហោះសារផ្តាំទៅដាក់ឲ្យរាងធ្ងន់ៗ ដោយសារតែនាងមិនព្រមទទួលស្គាល់ម្តាយបង្កើត មកសំងំរស់នៅសោយសុខម្នាក់ឯង ខណៈម្ដាយកាន់តែចាស់ទៅហើយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Zeii Pov បានបង្ហោះសារទម្លាយចេញរឿងដ៏មិននឹកស្មាននេះឲ្យដឹងថា៖ «ខ្ញុំមិនជឿរថារយះពេលច្រេីនឆ្នាំមកនេះ បងធ្វេីដូចមិនដឹងរឿងអីនោះទេ បងអាចលាក់បាំងភ្នែកមហាជនបានអាចកុហក់អ្នកគាំទ្របងបាន តែបងមិនអាចលាក់បាំងការពិតនឹងប្រវត្តិរបស់ខ្លួនឯងបានមួយជីវិតនោះទេ រឹតតែមិនអាចកុហក់ខ្លួនឯងទៀត. មិនមែនបំពុលចង់ល្បីទេ តែសូមបងបេីកនេត្រាមេីលម្តាយយេីងផង ហេីយគិតមេីលម្តងទៀតថា ម្តាយរបស់យេីងគាត់ចំណាស់ប៉ុន្មានហេីយ… តេីគាត់អាចនៅជាមួយយេីងបានប៉ុន្មានឆ្នាំទៀត?»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានឃ្លាតឆ្ងាយពីគ្រួសារទៅរស់នៅជាមួយម្ដាយចិញ្ចឹម តាំងពីនាងនៅវ័យកុមារភាពអាយុ ៣ ឆ្នាំ មកម្ល៉េះ ហើយនាងក៏មិនដែលមានទំនាក់ទំនងជាមួយគ្រួសារទេ។

តែទោះយ៉ាងណា នេះគ្រាន់តែជាចេញមកអះអាងរបស់គណនីខាងលើប៉ុណ្ណោះ ហើយការពិត ឬមិយ៉ាងណា គឺយើងមានតែរង់ចាំមើលពីប្រតិកម្មរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថាតើនាងនឹងធ្វើការបកស្រាយឆ្លើយតបយ៉ាងណា ចំពោះរឿងនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×