Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់.ក​ហើយ​តា​ប៊ុ​យ! ប៉ះ​ម្ចាស់​ឡា​ន Prius ខ្លាំង​ដែរ ពេលនេះ​ប្តឹ.ង​ឡើង​តុលាការ​ហើយ ថែមទាំង​ទារសំណង​ជំងឺចិត្ត​រហូតដល់…

រឿងរ៉ាវរបស់ពិធីករល្បីឈ្មោះ VJ តាប៊ុយ ដែលបានបើកឡានរ៉េងរ៉ូវ័រ ទាំងស្ថានភាពស្រវឹង ទៅបុកឡានព្រូសគេកំពុងឈប់ស្ងៀមនៅភ្លើងស្តុប នៅពេលនេះ កាន់តែក្តៅហើយ ខណៈម្ចាស់ឡានរងគ្រោះ បានសម្រេចចិត្តប្តឹងឡើងតុលាការ និងថែមទាំងទាមទារសំណងជំងឺចិត្តរហូតដល់ទៅ ២ ម៉ឺនដុល្លារ។ នេះក៏ព្រោះតែដោយសារតាប៊ុយ នៅហាក់បង្ហាញជំហរខ្លាំង តតាំងព្រោះមិនសុខចិត្តទៅនឹងវិកយបត្រតម្លៃជួសជុល ២,២៥០ ដុល្លារ ដោយលោកចោទឡើងថាចេញបុងសរសេរធ្វើស៊ីជ្រុលហួស។

នេះបើតាមនារីជាម្ចាស់ឡាន Prius ដែលមានគណនីហ្វេសប៊ុក B&J Salon​ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងក្តៅៗថា៖ «ឃើញឡានខ្លួនឯងដែលជនល្មើស បុកអាណិតឡានណាស់! កាត់ទ្ទេចអស់ហើយ ខ្ញុំសូមប្រកាសជាសាធារណៈថាប្តឹងទៅតុលាការក្រុងភ្នំពេញ ហើយទារសំណងជំងឺចិត្ត 20000$ ដោយយកប្រាក់នោះទៅជូនមន្ទីពេទ្យគន្ឋបុប្ផា សូមជួយគាំទ្រ និងផ្តល់កំលាំងចិត្តផង បងប្អូន»។

ទន្ទឹមនេះផងដែរ គេក៏បានឃើញអ្នកស្អប់ជនបើកបរស្រវឹង បុកគេហើយនៅខ្លាំងទៀត បានសង្កត់ធ្ងន់បន្ថែមថា តាប៊ុយហាក់មិនសុខចិត្ត! ខ្ញុំជារាស្រ្តខ្មែរក៏មិនសុខចិត្តរឿងច្បាប់ដែលបង្កើតហើយ មិនព្រមអនុវត្តលើជនបង្ករដូចជាតាប៊ុយដូចគ្នា។ ច្បាប់ចែងរួចហើយតើ បើកបរដោយស្រវឹងជោគជាំបែបនេះ តើប៉ូលីសត្រូវឃាត់ខ្លួនបង់ផាកពិន័យប៉ុន្មាន? ហើយជាប់គុកប៉ុន្មានខែ? សំណាងហើយបុកឡាន! ចុះបើម៉ូតូឈប់នៅស្តុបវិញ តើមនុស្សអាចនៅរស់ទេ? ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា ៧៧. បើកបរក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី០,៤០ មិលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី​ ៨០០០០០ រៀល ទៅ ៤០០០០០០ រៀល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×