ជឿថា ប្រិយមិត្តជាច្រើនបានដឹងរួចហើយ ពីទំនាក់ទំនងរវាងអ្នកលក់ឡេដ៏ល្បីឈ្មោះ២រូបសម្តីចាក់ទឹកមិនលិចដូចគ្នា គឺអ្នកនាង Love Riya និងជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលអ្នកទាំងពីរត្រូវបានដឹងថា គឺជាមិត្តសំណព្វនឹងគ្នាយ៉ាងល្ហកល្ហើនណាស់ កាលពីពេលកន្លងមក។
ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបន្ទាប់ពីជំទាវ អ៊ាន សៀវម៉ី ល្បីឡើងតុលាការប៉ុន្មានលើកមក ព្រោះរឿងក្តីក្តាំងបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដែលគេដឹងច្បាស់ថាប្តឹងដោយអ្នកស្រី ទ្រី ដាណា ឃើញថា ទំនាក់ទំនងរវាងអ្នកទាំងពីរហាក់ពុំឃើញល្ហូកល្ហើនដូចមុនទៀតទេ ប៉ុន្តែ ក៏យើងមិនដឹងថាដោយសាររឿងហេតុអ្វីនោះដែរ ឬមួយក៏ព្រោះតែអ្នកទាំងពីរជាប់រវល់ការងាររកស៊ីរៀងៗខ្លួន គ្មានពេលជួបគ្នាបានក៏មិនដឹង។
តែទោះយ៉ាងណា អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំង និងស្ទើរតែមិនគួរឲ្យជឿនោះ គឺស្របពេល Love Riya រៀបការប្តីថ្មី ហើយក៏មានអ្នកសួរនាំថា ហេតុអ្វីមិនឃើញជំទាវទៅការមិត្តសំណព្វ ស្រាប់តែ ចែម៉ី ឆ្លើយគួរឲ្យក្តៅថា «អត់ទោស កុំសួរអូន បងមិនស្គាល់ Riya រីយ៉ួយអីណាទេ អាណាអង្គុយតែការពេកទេ គ្មានលុយចងដៃទេ បុណ្យក៏ដោយ ប្រាប់ញឹកពេក អាណាមានលុយទៅចូលបុណ្យទេ យកលុយទៅជួយអ្នកក្រីក្របានបុណ្យច្រើនជាង យកទៅអត់ប្រយោជន៍ហ្នឹងអី យកលុយទៅជួយអ្នកអត់ណុស ការមួយចងដៃ ៤-៥រយ ទៅមានមុខមាត់ស្អី យក ៥០០ ដុល្លារ ទៅចែកអ្នកក្រ ចែកគ្នាអាញ៉ៃ ឈប់ខមិនទៀត ខ្ញុំមិនស្គាល់មីកាយ៉ា មីកាយ៉ោងស្អីទេ បើគេមិនទៅ មិនបាច់សួរមូលហេតុគេទេ គេមិនទៅវាមានមូលហេតុ ជូនកាលការច្រើនដងពេក ក៏គេមិនទៅៗ អ្នកខ្លះគេមិនចូលចិត្ត គេមិនទៅៗ អ្នកខ្លះគេមិនហៅ គេមិនទៅៗ យីតាប៉ល់យនេះ គ្រាន់តែចឹងក៏សួរដែរ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





