Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ រាជរដ្ឋាភិបាលកម្ពុជា ប្តូរផ្តាច់ចំពោះការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តូរផ្តាច់ចំពោះយុទ្ធនាការ ការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាង អាណាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃ តំបន់បឹងទន្លេសាប
ដើម្បីការពារឱ្យបាននូវបឹងទន្លេសាបនេះ។

ការប្រកាសប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងការកោតសរសើរនូវកិច្ចខិតខំរបស់លោកឧបនាយករដ្ឋមន្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ សុរិយោដីថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងផ្នែកអធិការកិច្ចនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អាជ្ញាធរទន្លេសាប ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានចុះដោះស្រាយបញ្ហាកាប់ទន្ទ្រានដែនដីព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “រាជរដ្ឋាភិបាលកម្ពុជា ប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាង អាណាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកន តំបន់បឹងទន្លេសាប ព្រមទាំងដកហូតយកមកប្រគល់ជូនរដ្ឋវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹក ទាំងឡាយណាដែលកាន់កាប់ដោយខុសច្បាប់នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបដែលរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ”។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ បានដាក់ចេញបទបញ្ជាបន្ទាន់មួយឱ្យចុះសិក្សាស្រាវជ្រាវ និងដឹកហូតត្រឡប់មកវិញ នូវដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់ និងគ្មានការលើកលែងឡើយ ចំពោះជនទន្ទ្រានយកដីព្រៃលិចទឹកទាំងនោះ ប្រសិនបើពួកគេមិនព្រមប្រគល់ត្រឡប់ជូនរដ្ឋវិញទេនោះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×