Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់ហើយ តា​ប៊ុ​យ! ពេលនេះ ម្ចាស់​ឡាន Prius ប្តូរ​ចិ​ត្ត​ឈប់​ទារសំណង​ជំងឺចិត្ត 20000$ មក​ទារ​លើស​នេះ ១០ ដង គឺ​ចំនួន…

រឿងរ៉ាវរបស់ពិធីករល្បីឈ្មោះ Vj តាប៊ុយ ពេលនេះកាន់តែធ្ងន់ហើយ បន្ទាប់បើកឡានរ៉េងរ៉ូវ័រ ទាំងស្ថានភាពស្រវឹងខ្លាំង រួចទៅបុកគូទរថយន្តព្រូស កំពុងឈប់នៅស្តុប BKC បណ្តាលឲ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ដំបូងឡើយ ក្រោយកើតហេតុកើតឡើង ភាគីទាំងពីរបានដោះស្រាយគ្នាតាមសម្រួល ដោយម្ចាស់រថយន្តព្រូសមិនបានធ្វើការប្តឹងផ្តល់អ្វី ទៅកាន់ តាប៊ុយ ឡើយ តែសូមត្រឹមឲ្យលោកចេញថ្លៃជួលជុលរថយន្តរបស់ខ្លួនប៉ុណ្ណោះ គឺចប់រឿងហើយ។

តែទោះយ៉ាងណា ក្រោយម្ចាស់រថយន្តព្រូស បានផ្ញើវិកយបត្រថ្លៃជួលជុលឲ្យមើលអស់ចំនួន ២២៥០ ដុល្លារ គ្រាន់តែឃើញភ្លាម ស្រាប់តែតាប៊ុយ ហាក់ក្តៅចិត្តយ៉ាងខ្លាំង រួចក៏ចេញវីដេអូបោះសម្តីយ៉ាងថ្លោះ ដាក់ទៅកាន់ម្ចាស់ឡានរងគ្រោះ ដោយចោទថា សរសេរបុងមកធ្វើស៊ីឆៅៗ និងថែមទាំងថា ចង់ធ្វើអីធ្វើទៅ ព្រោះតម្លៃនេះជ្រុលហួសហេតុពេក លោកទទួលយកមិនបានទេ។

ក្រោយពីបានឃើញតាប៊ុយ បោះសម្តីយ៉ាងថ្លោះបែបនេះ ទាំងដែលខ្លួនជាអ្នកខុសសោះ ស្រាប់តែម្ចាស់ឡានរងគ្រោះ ក៏បានប្តូរចិត្តលែងដោះស្រាយជាមួយ ដោយបានដាក់ពាក្យបណ្តឹងប្តឹងតាប៊ុយ និងទាមទារសំណងជំងឺចិត្ត ២០០០០ ដុល្លារ។

ប៉ុន្តែ ដោយសារមហាជនថា ទារប៉ុណ្ណឹង (20,000$) នៅតិចពេក ម្ចាស់ឡានព្រូស ក៏ប្តូរចិត្តឈប់ទារសំណងជំងឺចិត្តពី ២០០០០ ដុល្លារ មកទារ ១០០០០០​ ដុល្លារ វិញ។

តែទោះយ៉ាងណា នេះគ្រាន់តែជាការទាមទាររបស់ភាគីម្ចាស់រថយន្តរងគ្រោះប៉ុណ្ណោះ តែលទ្ធផលទទួលបានតាមផ្លូវច្បាប់ប៉ុណ្ណា គឺយើងមានតែរង់ចាំតាមដានសាច់រឿងនេះបន្តទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×