Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធអាមេរិកនៅកម្ពុជា ភាគច្រើនជាអាវុធចាស់ទ្រុឌទ្រោម សល់ពីសម័យលន់ នល់ ដែលសេសសល់នៅបាតឃ្លាំង អាចនឹងត្រូវកម្ទេចចោល ក្រោយពេលត្រួតពិនិត្យរួចរាល់

spot_img

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា រហូតមកដល់ពេលនេះ អាវុធអាមេរិក ដែលសេសសល់ពីសម័យសង្គ្រាមទាំងនោះ មានសុខភាពចាស់ទ្រុឌទ្រោម ដែលមិនអាចប្រើប្រាស់បាននោះទេ ផ្ទុយទៅវិញរឹតតែបង្កមហន្តរាយសម្រាប់ការប្រើប្រាស់ផងដែរ។ អាវុធរបស់សហរដ្ឋអាមេរិកដែលមាននៅកម្ពុជាពេលនេះ គឺជាអាវុធចាស់ដែលសេសសល់នៅបាតឃ្លាំង តាំងពីសម័យលន់ នល់ ម៉្លេះ ហើយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក៏មិនដែលទិញអាវុធពៅសហរដ្ឋអាមេរិកនោះដែរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធីបញ្ចុះបឋមសិលាសាងសង់ទីលានបាញ់គ្រាន់ពិត នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្ដេចបានបញ្ជាក់ថា មែនទែនទៅអាវុធនេះ មួយចំនួនចាស់ហើយ គឺយើងមិនបានប្រើនោះទេ វាតិចណាស់ដែលបានប្រើ តែកន្លងមកយើងតែងតែទុកដាក់ នៅតាមសារមន្ទីរ នៅកន្លែងមួយចំនួន តែឥឡូវនេះមានបទបញ្ជាអញ្ចឹងយើង កំពុងតែប្រមូលតាមបណ្ដាអង្គភាព ត្រូវរៀបចំទុកដាក់ ហើយយើងនឹងធ្វើការត្រួតពិនិត្យមើល នៅពេលអនាគត ដើម្បីមើលថា អ្វីយើងត្រូវរក្សាទុក អ្វីដែលយើងត្រូវបំផ្លាញចោល។

សម្ដេចពិជ័យសេនា បានគាំទ្រប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ចំពោះប្រកាសមិនលក់អាវុធឲ្យកម្ពុជា ដល់សម្ដេចបញ្ជាក់ថា ដោយសារតែកន្លងទៅកម្ពុជា ក៏មិនដែលទិញអាវុធពីសហរដ្ឋអាមេរិកនោះដែរ។ អាវុធអាមេរិកដែលមានប៉ុន្មាននេះ គឺយើងប្រមូលពីសម័យសង្គ្រាម ដែល លន់ នល់ បានយកមកប្រើប្រាស់ ដោយមាននៅសល់បាតឃ្លាំង។ អាវុធអាមេរិកដែលសេសសល់នៅបាតឃ្លាំង អាចនឹងត្រូវកម្ទេចចោល ក្រោយពេលត្រួតពិនិត្យរួចរាល់។

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោលតាមការជាក់ស្តែង៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×