Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គទូតថ្មីប្រទេសបារំាង ៖ ការបើកប្រទេសឡើងវិញ របស់កម្ពុជា ជំរុញឱ្យរដ្ឋសភាប្រទេស ទំាងពីរ បន្តកិច្ចសហប្រតិបត្តិការគ្នា ឡើងវិញ

spot_img

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក់ ពើឡេ (Jacques Pellet)ឯកអគ្គរដ្ឋទូតថ្មីប្រទេសបារំាង ប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហ្សាក់ ពើឡេ ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងបានគូសបញ្ជាក់ថារដ្ឋសភាកម្ពុជាបានត្រៀម ជាស្រេចនៅក្នុងការបង្ករលក្ខណៈងាយស្រួល បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថាកម្ពុជា-បារាំង បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះត្រូវបានបន្តពង្រឹង និង ពង្រីកជាលំដាប់រហូតមកទល់បច្ចុប្បន្ន។

សម្តេច សង្ឃឹមថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម នឹងបន្តរួមចំណែកពង្រឹងពង្រីក និងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ឯកឧត្តម ហ្សាក់ ពើឡេ បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះសម្តេចប្រធាន ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ការបើកប្រទេសកម្ពុជាឡើងវិញ ដោយសារយុទ្ធសាស្រ្តវ៉ាក់សំាង ដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ការបើកប្រទេសរបស់ កម្ពុជាឡើងវិញ បានធ្វើឲ្យរដ្ឋសភាបារំាងនិងកម្ពុជា មានលទ្ធភាពនៅក្នុងការជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្តទៀត នៅក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងគ្នាទៅវិញទៅមកផង។

ឯកឧត្តម ហ្សាក់ ពើឡេ បានសម្តែងការពេញចិត្តនិងអបអរសាទរ ចំពោះការប្រើប្រាស់ភាសាបារំាងនៅកម្ពុជា ក៏ដូចជានៅក្នុងរដ្ឋសភាកម្ពុជា។

ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថានៅពេលខាងមុខនេះ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាឱកាសសំខាន់នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសភាកម្ពុជាផងដែរ។

ឯកឧត្តម ហ្សាក់ ពើឡេ បានជម្រាបសម្តេចប្រធានរដ្ឋសភាថាប្រទេសបារំាង នៅតែបន្តកិច្ចសហប្រតបត្តិការ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាទៅមុខទៀត៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×