Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គជំនុំជម្រះតុលាការកំពូល បដិសេធសំណើសុំបញ្ជូនសំណុំរឿង ០០៣ ទៅជំនុំជម្រះ

spot_img

ភ្នំពេញ ៖ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ បានបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំបញ្ជូនសំណុំរឿង ០០៣ ប្រឆាំងនឹង មាស មុត ទៅជំនុំជម្រះ។

អង្គជំនុំជម្រះបានសម្រេចថា “បណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិស្តីពីការខកខានរបស់អង្គបុរេជំនុំជម្រះ ក្នុងការបញ្ជូនសំណុំរឿង ០០៣ ទៅជំនុំជម្រះ ដូចបានតម្រូវដោយក្របខណ្ឌគតិយុត្តរបស់អ.វ.ត.ក” មិនអាចទទួលយកបាន ដោយសំឡេងភាគច្រើន ៦ សំឡេង ទល់នឹង ១ សំឡេង។ ក្នុងការបដិសេធសំណើសុំនេះ សំឡេងភាគច្រើនបានឆ្លើយតបចំពោះអំណះអំណាងជាច្រើន ក្នុងគោលបំណងផ្តល់នូវ “ការបំភ្លឺ និងសច្ចភាពផ្លូវច្បាប់ ដើម្បីផលប្រយោជន៍យុត្តិធម៌” និង៖

១) បានបដិសេធការយល់ឃើញដែលថា អង្គបុរេជំនុំជម្រះបានតម្កល់ជាឯកច្ឆ័ន្ទនូវសុពលភាពនៃដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹង មាស មុត នៅក្នុង សេចក្តីពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយ របស់ខ្លួន។

២) បានបញ្ជាក់ថា អង្គបុរេជំនុំជម្រះបានបញ្ចប់សំណុំរឿង ០០៣ នៅពេលអង្គជំនុំជម្រះនេះបានចេញ
សេចក្តីពិចារណារបស់ខ្លួន។

៣) បានបញ្ជាក់បំភ្លឺថា សំណុំរឿង ០០៣ ត្រូវបានបញ្ចប់ ដោយសារគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ និងដែលអាចអនុវត្តបាន។

លោកស្រីចៅក្រម Maureen Harding Clark បានធ្វើការសន្និដ្ឋាននៅក្នុងមតិជំទាស់របស់លោកស្រីថា “សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះត្រូវតែបដិសេធចោល ហើយសំណុំរឿង ០០៣ ប្រឆាំងនឹង មាស មុត គប្បីត្រូវបញ្ចប់”៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×