កាលពីយប់មិញនេះ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈដែលស្រ្តីម្នាក់បានតាមទាន់ប្តីកំពុងបើកឡានដឹកស្រីស្នេហ៍ និងបានប្រតាយប្រតប់គ្នា ឡើងផ្អែលពេញផ្លូវ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមស្រ្តីជាប្រពន្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានឡើងញ័រសាច់ថា ប្តីរបស់គាត់ជាមន្រ្តីយោធាពាក់ស័ក្ក៥ ឈ្មោះ អឹម ធី ធ្វើការនៅអង្គភាពង៧០ បានលួចទាក់ទងស្រីស្នេហ៍មានឈ្មោះ លីលី ជាអតីតកូនចៅដែលធ្លាប់ធ្វើការបម្រើភ្ញៀវនៅហាងខារ៉ាអូខេរបស់គាត់ គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ។
ស្រ្តីជាប្រពន្ធខាងលើ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា គាត់បានទុកពេលកែខ្លួនជាង១ឆ្នាំហើយ ទាំងស្រី និងប្តី ប៉ុន្តែ ពួកគេមិនកែខ្លួននោះទេ ដោយនៅតែលួចលាក់ទាក់ទងគ្នាដដែល។
តែទោះជាយ៉ាងណា លុះមកដល់យប់កើតហេតុថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ដោយមានការសង្ស័យ គាត់ និងប្អូនស្រីៗប៉ុន្មាននាក់ បានជិះម៉ូតូដេញតាមពីក្រោយឡានប្តី និងទីបំផុត បានក៏កាក់ឡានប្ដីអោយឈប់ ដើម្បីសួរនាំគ្នា ហើយនៅពេលនោះ គាត់ និងស្រីស្នេហ៍ប្តី ក៏បានប្រតាយប្រតប់គ្នាមួយប្រាវ ប៉ុន្តែ ត្រូវបានប្តីព្យាយាមបើកចាកចេញពីក្រោមស្ពានអាកាស ៧មករា ទៅបាត់ស្រមោលតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






