Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើលខ្លាំង! ប្រូ​សូ​នី ធ្លាក់ខ្លួន​មក​លក់​ស្បែកជើង​តាម​ចិញ្ចើម​ផ្លូវ ខណៈ​អតីត​គូស្នេហ៍ Love Riya ស្រលាញ់​​គ្នា១ឆ្នាំ ប្រៀប​ដូច​ព្រះនាង បន្ទាប់​ស្គាល់អ្នកថ្មី​ត្រឹម​ជាង១ខែ

ប្រិយមិត្តបានស្គាល់ច្បាស់ហើយ ពីតារាហ្វេសប៊ុកប្រូ សូនី ជាអតីតគូស្នេហ៍អ្នកលក់ឡេដ៏ល្បីឈ្មោះ Love Riya ដែលមហាជនបានគិតថា អ្នកទាំងពីរនឹងក្លាយជាប្តីប្រពន្ធដឹកដៃគ្នាចូលរោងការតាមប្រពៃណីនៅថ្ងៃណាមួយមិនខាន តែទីបំផុត លោក សូនី ត្រូវខ្ទាតចេញពីជីវិតអ្នកមេម៉ាយរូបស្រស់កូន១រូបនេះទាល់តែបាន ព្រោះតែអ្នកទាំងពីររស់នៅមិនចុះសម្រុងគ្នា ពោលគឺឈ្លោះគ្នារាប់ភ្លេច និងចុងក្រោយ ចេញវីដេអូហែកហួរគ្នាឡើងខ្ទេចតែម្តង។

ពិតណាស់ ក្រោយចែកផ្លូវគ្នាពីលោក សូនី មិនបានប៉ុន្មានផង អ្នកលក់ឡេសម្បូរស្នេហ៍រូបនេះ ក៏បានបង្ហាញមុខគូស្នេហ៍ថ្មីជាប៉ូលីសម្នាក់ឈ្មោះ ហេង គីមហៀង ហើយបន្ទាប់ពីមានទំនាក់ទំនងស្គាល់ចិត្តថ្លើមគ្នាបានរយៈពេលប្រមាណជាង១ខែ អ្នកទាំងពីរក៏បានសម្រេចដឹកដៃគ្នាចូលរោងជ័យ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ។

ដោយឡែក អ្វីគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនោះ ស្រាប់តែកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ គ្រក៏បានប្រទះឃើញលោក សូនី បានធ្លាក់ខ្លួនមកលក់ស្បែកជើងតាមចិញ្ចឹមផ្លូវ យ៉ាងកំសត់ ខណៈអតីតគូស្នេហ៍អ្នកនាង ឆេង ស្រីរ័ត្ន (Love Riya) នៅពេលនេះប្រៀបដូចព្រះនាង ក្រោយស្គាល់អ្នកថ្មីត្រឹមជាង១ខែប៉ុណ្ណោះ។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានលាន់មាត់អស់សំណើចបែបៗនេះថា៖ ​បែក​ពី​អូន​បង​ចេះ​ប្រឹងប្រែង​ជាង​មុន​ឆ្ងាយ​, ការងារ​ត្រឹមត្រូវ​មានអី​ល្អ​តើ​, បែក​ពី​អូន បង​ចេះ​តស៊ូ ពូ​ខេ​ម​ប្រាប់​ចឹ​ង​, មានអី​ខុស​គាត់​លក់ដូរ​ល្អ​តើ​, មាន​មនុស្ស​ល្អ​មិន​ចេះ​ថែ​, ចប់​ហើយ​អាយដល​ធ្លាក់ខ្លួន​លក់​ស្បែកជើង​, បែក​ពី​អូន​បង​ធ្លាក់ខ្លួន​លក់​ស្បែកជើង….។

តែទោះយ៉ាងណា បើតាមប្រភពអ្នកដែលស្គាល់បានបញ្ជាក់ឲ្យដឹងថា តាមពិតទៅ គាត់​ជិះ​ឡាន​ទំនើប​មក​ឈប់​ត្រង់​ហ្នឹង ហើយ​គាត់​ក៏​ចូល​លេង​អ្នកលក់​ស្បែកជើងតាមផ្លូវ​, កុំ​ច្រឡំ​គាត់​មិនមែន​អ្នកលក់​ទេ​, គាត់​គ្រាន់តែ​អង្គុយលេងទេ​បងប្អូន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×