Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង លើបុរសជនជាតិអៀរ៉ង់

ភ្នំពេញ ៖ នៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន ០១នាក់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួង បានរកឃើញករណ៍វិជ្ជមានកូវីដ-១៩បំប្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ម្នាក់ទៀត (ជាករណីទី២) ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ករណ៍វិជ្ជមានកូវីដ-១៩ អូមីក្រុងខាងលើនេះ ត្រូវបានរកឃើញលើបុរសជនជាតិអៀរ៉ង់ អាយុ ២៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសរូបនេះ បានធ្វើទេសចរនៅ ប្រទេសខេនញ៉ា (Kenya) ប្រហែលជាមួយខែមុន ហើយចំនួន៣ថ្ងៃមុននេះ ក៏បានធ្វើ ដំណើរតាមជើង ហោះហើរចេញពីប្រទេសខេនញ៉ា (តំបន់អាហ្វ្រិក) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ នៅពេលមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតក្ដរហ័សលើវត្ថុ សំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ចូនវត្ថុសំណាករបស់គាត់ ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងនេះ។ បច្ចុប្បន្ន អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” និងចាក់វាក់សាំងកូវីដ-១៩ នៅពេលដល់ វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមសហគមន៍របស់យើង។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខ ភាពដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×