Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សា្ថនទូតអូស្រ្តាលី ៖ បរិយាបន្ន មានសារៈសំខាន់ ក្នុងការផ្តល់សេវាសង្គម

មណ្ឌលគិរី ៖ សា្ថនទូតអូស្រ្តាលី បានឲ្យដឹងថា ការអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF) មានគោលបំណងបង្កើតយន្តការបែបព័ត៌មានត្រឡប់ ដើម្បីអនុញ្ញាតិឱ្យពលរដ្ឋរាយការណ៍ ពីគុណភាព នៃការផ្តល់សេវាថែទាំសុខាភិបាល ការអប់រំ និងសេវាមូលដ្ឋានផ្សេងទៀតនៅថ្នាក់ឃុំ។

ថ្មីៗនេះ ឯកឧត្តមឯកអគ្គរាជទូត Kang បានជួបជាមួយអង្គការ CARE Cambodia មន្ត្រីមូលដ្ឋាន និងសមាជិកសហគមន៍ ក្នុងខេត្តមណ្ឌលគិរី។ ឯកឧត្តមបានសង្កេតឃើញពីកិច្ចប្រជុំសហគមន៍ ដែលតាមដានពីការរីកចម្រើន ប្រៀបធៀបជាមួយនឹងអាទិភាព ដែលបានព្រមព្រៀងពីមុន លើការកែលម្អសេវាកម្មក្នុងឃុំ។ មតិកែលម្អនេះ កំពុងត្រូវបានប្រើប្រាស់ ដើម្បីដោះស្រាយតម្រូវការ និងកង្វល់ដ៏បន្ទាន់បំផុត របស់សហគមន៍។

អូស្ត្រាលីផ្តល់ថវិកាចំនួន ១៥លានដុល្លាអូស្ត្រាលី ដល់គម្រោងគណនេយ្យភាពសង្គម (ISAF)ដើម្បីធានាថា ប្រជាពលរដ្ឋអាចបញ្ចេញមតិ ហើយមតិយោបល់របស់ពួកគាត់ត្រូវបានឮ នៅកម្រិតមូលដ្ឋាន។ យើងរីករាយរង់ចាំបន្តការងាររបស់យើង ជាមួយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ អង្គការ World Vision Cambodia ធនាគារពិភពលោក និងដៃគូផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×