Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តឹងទ្រូងជំនួសអ្នកលក់! ពេល​ឃើញ​ទិញ​នំបញ្ចុក​តាម​ផ្លូវ បាន​ដឹង​ច្បាស់​ធាតុ​ពិត​របស់ តាប៊ុយ ពុំ​ត្រឹម​ម៉ៅ​ស្វិត​ទេ គឺ​ថែម​ទាំង​រើស​ចំណី​…

ប្រិយមិត្តបានស្គាល់ច្បាស់ហើយ ពីពិធីករល្បីឈ្មោះ VJ តាប៊ុយ ដែលទើបផ្ទុះរឿងរ៉ាវដ៏កក្រើក បន្ទាប់បើកឡានរ៉េងរ៉ូវ័រ ទាំងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ទៅបុកឡានព្រូសគេ កំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឲ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំតែម្តង។

ការពិតណាស់ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នេះផងដែរ តាប៊ុយ បានធ្វើឲ្យរឿងរ៉ាវកាន់តែវែងឆ្ងាយ បន្ទាប់ពីបានចេញវីដេអូ ពុំពេញចិត្តថ្លៃវិកយបត្រជួសជុល ដែលម្ចាស់រថយន្តព្រូសផ្ញើមក ធ្វើអស់ ២២៥០ ដុល្លារ និងថែមទាំងចោទប្រកាន់ម្ចាស់ឡានរងគ្រោះថាសរសេរបុងធ្វើស៊ីខ្លួនជ្រុលហួសហេតុ និងព្រមទាំងបោះសម្តីទៅម្ចាស់រថយន្តថា ចង់ធ្វើអីធ្វើទៅទៀតផង។

ដោយសារ តាប៊ុយ បានបោះសម្តីថ្លោះបែបនេះ ជាហេតុធ្វើឲ្យម្ចាស់រថយន្តព្រូសក្តៅចិត្ត លែងដោះស្រាយចរចាជាមួយ ប្តូរចិត្តដាក់ពាក្យបណ្តឹង និងថែមទាំងសំណងជំងឺពីតាប៊ុយ ចំនួន ២ ម៉ឺនដុល្លារ។

ដោយឡែក​ងាកមកចាប់អារម្មណ៍ពីសកម្មភាព​តាប៊ុយ ទិញអាហារពេលយប់ញ៉ាំវិញ ឃើញថាបានធ្វើឲ្យមហាជនជាច្រើន សម្តែងការហួសចិត្តជាខ្លាំង បន្ទាប់ពីបានឃើញទិញអាហារលើកណាក៏ដូចលើកណា គឺថាកម្ម៉ង់ស្ទើរគ្រប់សព្វ មិនពេញចិត្តដូរវិញ​ ហើយពេលខ្លះដូសខ្លួនឯងសឹងអស់របស់អ្នកលក់ និយាយរួមទៅ គឺតឹងទ្រូងជំនួសអ្នកលក់តែម្តង។

ក្រោយឃើញសកម្មភាព និងការប្រើប្រាស់ពាក្យសម្តី នៃការកម្ម៉ង់តាមចិត្តបែបនេះ មហាជនជាច្រើនបានបញ្ចេញមតិហួសចិត្តថា៖ “ចេះជាងអ្នកលក់ចឹងបងធ្វើញាំខ្លួនអែងទៅ, និយាយស្តីអត់របៀបជាមួយមនុស្សចាស់ បើផ្ចិតផ្ចង់ធ្វើខ្លួនឯងទៅ, ខ្លាចគេដាក់លេីសតម្លៃទៀតលោកព្រះ, កម្ម៉ងនោះកម្ម៉ងចង់ចំនេញតែខ្លួនឯង, ឃើញឡាយទិញអីស៊ីម្ដងៗតឹងទ្រូងជំនួសអ្នកលក់ កុម្ម៉ង់ដូរចុះឡើងធ្វើដូចគេមានពេលទំនេរលក់អោយតែគាត់មួយ គ្រាន់រឿងស៊ីវេទនាគេឯង, ពេលកម្ម៉ង់រួចគេគិតលុយតាមថ្លៃកម្ម៉ង់ខឹងគេទៀត ថាម៉េចមិនគិតតម្លៃធម្មតាអោយ​ និយាយទៅមិនត្រឹមគំរិះទេ គឺខុសរឿងតែម្តង, ​សុីនំបញ្ចុសុំនោះសុំៗ តែអោយអីុហ្នឹងដាក់តំលៃធម្មតាបានហើយ បើខ្ញុំអ្នកលក់វិញ ដេញទៅស៊ីណាស៊ីទៅ មិនមែនអត់អ្នកឯងម្នាក់ងាប់ណា! បើមានមនុស្សប្រភេទហ្នឹងមកស៊ីតែ១០ នាក់ ដឹងតែឡុងឆុងហើយ!”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×