រដ្ឋបាលរាជធានីភ្នំពេញ និងបណ្តាខណ្ឌដែលមានទូកចូលរួមប្រណាំង អបអរសាទរព្រះរាជពីធីបុណ្យអំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២ ៣ ៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៧ ដើម្បីធ្វើការប្រណាំងជ្រើសរើសយកទូកដែលមានល្បឿនលឿន និងមធ្យម ឲ្យចូលរួមប្រណាំងទូកនៅថ្នាក់ជាតិបន្តទៀត ។
តាមរបាយការណ៍ពី គណៈកម្មការប្រណាំងរបស់មន្ទីរអប់រំយុវជន និងកីឡារ រាជធានីភ្នំពេញ បានបញ្ជាក់ថា ទូកថ្នាក់រាជធានីដែលបានចូលរួម៣៩ទូក មានកីឡារករីឡាការនីទូកអុំ ទូកចូវ សរុបចំនួន ២៨៦៦ នាក់ ក្នុងនោះនារី៦៣នាក់ ចែកចេញជាបីប្រភេទ ទូកអុំខ្នាត់អន្តរជាតិ មានចំនួន ៧ទូក នារី២ទូក ទូកអុំបុរស ចំនួន ៣០ទូក ទូកចូវបុរសមាន២ទូក ។
ឆ្លងកាត់ការប្រណាំងទាំងពីរជើង ដ៏ស្វិតស្វាញផ្លាស់ប្តូរខ្សែទឹកគ្នា ជាលទ្ធផលសម្រេចបាន ទូកអុំខ្នាត់អន្តរជាតិបុរស ចាំណាត់ថ្នាក់លេខ ១ ៧មករាមហានាគរាជ ចំណាត់ថ្នាក់លេខ ២ បាឡែនអ៊ិចប្រេស ចំណាត់ថ្នាក់លេខ៣ ទូកកូននាគពាំកែវ ។
ទូកអុំខ្នាតអន្តរជាតិនារី ចំណាត់ថ្នាក់លេខ ១ ទូកដូនពេញសែនជ័យ បុរីសារាវ័នតេជោ ចំណាត់ថ្នាក់លេខ ២ ទូកសំហេងមហាសែនតេជៈបារីសារាវ័នតេជោ។ ទូកអុំបុរសចំណុះពី ៤៨ ដល់៦២ ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ មង្គលសែនជ័យសិរីមានរិទ្ធិ ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ជំទាវស្រីម៉ៅហាសុទ្ធសែនជ័យ។ ទូកបុរសចំណុះ ៦៣ ដល់ ៦៨ ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ បាសាក់សំហេងសែនជ័យ ទូកចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ កំពូលអធិរាជត្រៃភព ចំណាត់ថ្នាក់លេខ ៣ ទូកឈ្មោះ សំរោងតេជៈ ។
ទូកអុំបុរសចំណុះ ៦៩ដល់៧៤ ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ រស្មីពេញតារារៈសម័យតេជោ ចំណាត់ថ្នាក់លេខ ទូកឈ្មោះ ប្រជាការពារពោធ៌សែនជ័យសុខាមានរិទ្ធិ ចំណាត់ថ្នាក់លេខ ៣ ទូកឈ្មោះ មហានាគ ។
អំបុរសចំណុះពី៧៥ឡើងទៅ ចំណាត់ថ្នាក់លេខ ១ទូកឈ្មោះ កំសាន្តជលសារ ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ចាន់វង្សាមហាសែនតេជៈ ចំណាត់ថ្នាក់លេខ ៣ ទូក ឈ្មោះ ពិសិដ្ឋមរកតអម្ពរវ័នតេជោសែនជ័យ។ ចំណែកទូកចែវបុរស ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ បទុមពិសីរស្មីភ្លែត និងចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ សាមគ្គីសែនជ័យ។
រដ្ឋបាលរាជធានីភ្នំពេញតែងបានរៀបចំការប្រណាំងទូកសាកល្បងបែបនេះជារៀងរាល់ឆ្នាំនៅមុនពិធីបុណ្យអុំទូកមកដល់ដើម្បីដកស្រង់បទពិសោធន៍ និងស្ទាប់ស្ទង់កំលាំងចំណុះទូកក្រោយពីបានធ្វើការហ្វឹកហាត់ជាច្រើនថ្ងៃរួចមក។
លោកឃួង ស្រេង មានប្រសាសន៏ក្រើនរំលឹកដល់ចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅវិន័យនៃការប្រកួត,មានសាមគ្គីគ្នាល្អ និងត្រូវខិតខំបញ្ចេញឲ្យអស់សមត្ថភាពនិងបទពិសោធន៏ដើម្បីដណ្តើមជ័យជំនះ ជ័យលាភី និងកិត្តិយសជូនវត្ត ជូនសង្កាត់ ខណ្ឌនិងរាជធានីភ្នំពេញ។តែទោះបីយ៉ាងណា តាំងចិត្តជាកីឡាករត្រូវហ៊ានទទួលយកការពិត ចាញ់ឬឈ្នះជារឿងធម្មតាសំរាប់កីឡា។ការប្រណាំងទូកសាកល្បងពេលនេះ ក៏ដើម្បីធ្វើការជ្រើសរើសទូកលឿន ទូកមធ្យម ផងដែរ។ ក្រៅពីមានទូកចូលរួមប្រណាំង រដ្ឋបាលរាជធានីភ្នំពេញក៏មានប្រទីបមួយគ្រឿងដើម្បីបង្ហាញទស្សនិកជនក្នុងព្រះរាជពិធីបុណ្យអុំទូកនេះផងដែរ។ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីអំពាវនាវរកសប្បុរសជនចូលរួមបរិច្ចាកជាថវិកាឬសម្ភារៈគ្រឿងឧបភោគបរិភោគក្តីដើម្បីជួយឧបត្ថម្ភដល់កីឡាករចំណុះទូករាជធានីភ្នំពេញនាពេលប្រកួតខាងមុខនេះ។ទឹកមុខញញឹមស្រស់ស្រាយរបស់ប្រជាពលរដ្ឋយើងចេញពីបេះដូងបានបង្ហាញយ៉ាងច្បាស់ពីភាពសុខដមរមនាក្នុងសង្គមដែលមានសុខសន្តិភាព និងការអភិវឌ្ឍន៏,ការរីកចំរើនលើវិស័យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី៕ ដោយ៖កូឡាប