Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ កុំមានការភ័យស្លន់ស្លោ ជាមួយនឹងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង

spot_img

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរកុំមានការភ័យស្លន់ស្លោខ្លាំងពេក ជាមួយនឹងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង គេត្រូវតែអនុវត្តវិធានការការពារជាប់ជានិច្ច។

ការបន្ដអំពាវនាវបែបនេះ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ។

ទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចតេជោបានបន្តជំរុញឲ្យបន្តចាក់វ៉ាក់សាំងដល់ការជាពលរដ្ឋកម្ពុជា ជាពិសេសមនុស្សចាស់ និងកុមារ ព្រោះជំងឺកូវីដ-១៩ មិនទាន់ចប់ទេ។
សម្ដេចតេជោបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំមានការភ័យស្លន់ស្លោខ្លាំងពេកជាមួយនឹងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង គេត្រូវតែអនុវត្តវិធានការការពារជាប់ជានិច្ច។ សម្តេចតេជោ ហ៊ុន សែន អរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអបអរសាទរនូវសមិទ្ធផលជាតិដ៏ធំនាថ្ងៃនេះ និងជូនពរឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យប់មិញនេះ យើងបានរកឃើញមួយករណីផ្សេងទៀត នូវកូវីដបំប្លែងខ្លួនថ្មី គឺ អូមីក្រុង ក៏ប៉ុន្ដែដូចដែលខ្ញុំធ្លាប់ បាននិយាយហើយថា សូមកុំស្លន់ស្លោជាមួយនឹងជំងឺនេះ វាមិនទាន់មានសម្លាប់អ្នកណា ក្រៅតែពីមនុស្សម្នាក់ ដែលបានស្លាប់នៅប្រទេសអង់គ្លេស។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជា មានករណីជនជាតិខ្មែរម្នាក់ មកពីប្រទេសហ្គាណា និងជនជាតិអៀរ៉ង់ម្នាក់ ធ្វើដំណើរមកកាន់កម្ពុជា នាម្សិលមិញ ហើយបានរកឃើញវិជ្ជមាន មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ក៏ប៉ុន្ដែ អូមីក្រុង មិនទាន់បានសម្លាប់មនុស្ស ក្រៅពី ដែលតា និង អាល់ហ្វា នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យត្រូវខិតខំទាំងអស់គ្នា ដើម្បីធានាថា ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នឹងមិនមានអ្វីកើតឡើងនោះទេ ហើយយើងខិតខំទាំងអស់គ្នា ដើម្បីកុំឲ្យប្រទេសយើង ឈានទៅរកការបិទខ្ទប់ឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×