Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មាន​គេ​ចោទ​សុទ្ធតែ​ខុស​ការពិត ពេលនេះ​ប្អូនស្រី ហ៊ិ​ន ច័ន្ទ​នី​រ័ត្ន ចេញ​មក​ប្រាប់​មូលហេតុ​ដែល​ម្តាយ​ខ្លួន​ឲ្យ​បងស្រី​ទៅ​គេ​ចិញ្ចឹម ហើយ​ពេល​នាង​ប្រលង​ជាប់​ហ្រ្វេ​សុី ស្រាប់តែ​ម្តាយចិញ្ចឹម​បែរជា…

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈសុខៗ ស្រាប់តែនារីស្រស់សោភាម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Zeii Pov បានចេញមកអះអាងថា ខ្លួននាងជាប្អូនស្រីបង្កើតរបស់តារាសម្តែង និងជាពីធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដោយបានសរសេររៀបរាប់ផ្តាំទៅបងស្រី ឲ្យទទួលស្គាល់ម្តាយបង្កើតខ្លួនផង​ ខណៈម្តាយពេលនេះវ័យកាន់តែចាស់ហើយ។

តែទោះយ៉ាងណា ក្រោយពីនាងបានបង្ហោះសារនេះឡើង ក៏ស្រាប់តែមតិមួយចំនួន បានចោទឡើងថា នេះក៏ព្រោះមកពីម្តាយបង្កើត ឲ្យកូនទៅគេចិញ្ចឹមតាំងពីអាយុ៣ឆ្នាំ ទើបកូនមិនស្គាល់ឪពុកម្តាយបែបនេះ ហេតុនេះ កុំបន្ទោសនាងអី។ ហើយមតិខ្លះទៀត ក៏បានចោទឡើងពីពាក្យចចាមអារាមថា មកពីម្តាយបង្កើតបោះបង់កូនចោលយកទៅដាក់មណ្ឌលកុមារកំព្រា ឬលក់កូនអោយគេ ជាដើម។

ក្រោយពីបានឃើញគេបែរជានាំគ្នារិះគន់ចោទប្រកាន់បែបនេះ ទីបំផុត នៅថ្ងៃនេះ (ទី១៨ ខែធ្នូ ឆ្នាំ២០២១) នារីជាប្អូន ក៏បានធ្វើការបកស្រាយលម្អិតជុំវិញរឿងនេះឲ្យដឹងច្បាស់ថា៖ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់នាងខ្ញុំជាម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Zeii Pov ដែលប៉ុន្មានថ្ងែនេះមានបងប្អូនជាច្រេីនបានតាមដានពត៌មានរវាងខ្ញុំជាមួយណឹងបងស្រីរបស់ខ្ញុំគឺ កញ្ញា ហុិន ច័ន្នីរ័ត្ន ហេីយដោយមានការសុំអោយបកស្រាយជុំវិញរឿងនេះពីខាងបងបងសារពត៌មានក៏ដូចជាបងប្អូនមួយចំនួនផងដែរនោះ ! ហេីយដោយមានការវិភាគលេីកទ្បេីងពីបងប្អូនមួយចំនួនដែលពួកគាត់មិនបានដឹងរឿងច្បាស់ថ្ងែនេះនាងខ្ញុំសុំធ្វេីការបកស្រាយអោយបានច្បាស់នឹងលំអិនផងដែរថា. សព្វថ្ងែគ្រួសាររបស់នាងខ្ញុំមានស្រុកកំណេីតនៅស្រុកត្រាំកក់ ខេត្តតាកែវ មានបងប្អូនចំនួន5នាក់ស្រី4ប្រុស1 ដោយបង ហុិន ច័ន្នីរ័ត្ន ជាកូនទី3ក្នុងគ្រួសារហេីយដោយដេីមហេតុបានអោយ កញ្ញា ហុិន ច័ន្នីរ័ត្ន ទៅបងប្អូនជីដូនមួយចិញ្ចឹមនោះ ដោយហេតុផលទី1 គាត់ការហេីយមិនមានកូន ហេីយត្រូវជាបងប្អូន. ហេតុផលទី2 ដោយកាលនោះគ្រួសាររបស់ខ្ញុំលំបាកខ្លាំង ហេតុផលទី3 ដោយសារម្តាយឪពុកចិញ្ចឹមបានសន្យាថាពេល កញ្ញា ហុិន ច័ន្នីរ័ត្ន ធំនឹងអោយរាប់រកម្តាយឪពុកបង្កេីតធម្មតា។

ប៉ុន្តែពេលយកទៅចិញ្ចឹមហេីយ ម្តាយចិញ្ចឹមរបស់គាត់បានអោយជួបគាត់ 3 ទៅ 4ដងដែរ ហេីយក៏ធ្លាប់បានចេញចូលផ្ទះម្តាយឪពុកចិញ្ចឹមខ្លះៗដែរ ហេីយបន្ទាប់មក ខាងម្តាយឪពុកចិញ្ចឹមរបស់គាត់រាងមិនសូវអោយជួបកូនបានញឹកញាប់ដូចកាលពីមុនទៀត រួចចាប់តាំងពីគាត់ធំដឹងក្តីច្រេីនមក ពេលមួយដែលគាត់ក៏បានចូលប្រលងហ្រ្វេសុីជាប់ ហេីយការទាក់ទងក៏រាងដាច់ស្រទ្បះពីពេលនោះមក។

ពេលដែលគាត់មកលេងស្រុកកំណេីតនៅតាកែវ ម្តាយឪពុកចិញ្ចឹមរបស់គាត់ ក៏មិនអោយម្តាយបង្កេីតបានទៅលេងគាត់ ហេីយគាត់ក៏មិនបានអោយកូនមកជួបម្តាយបង្កេីតទ្បេីយ ទោះជារាប់គ្នាត្រឹមសាច់ញាតិក៏ដោយ ហេីយម្យ៉ាងទៀត ផ្ទះម្តាយបង្កេីតនឹងម្តាយចិញ្ចឹមប្រហែលជា7ទៅ10គីទ្បូដីពីគ្នាតែប៉ុណ្ណោះ.. ហេីយដោយបានមានពាក្យចរចាមរាមថាម្តាយខ្ញុំបានបោះបង់កូនចោលយកទៅដាក់មណ្ឌលកុមារកំព្រា រឺលក់កូនអោយគេនោះគឺមិនពិតទាំងអស់។

.. ការដែលអោយទៅរស់នៅជាមួយ ព្រោះគិតថាជាបងប្អូនឯងហេីយធូធារ ក៏សុខចិត្តអោយកូនទៅរស់នៅជាមួយ ដោយយល់ព្រមទៅតាមលក្ខខណ្ឌទាំងភាគីទាំងសងខាង ហេីយអាណិតអាសូរព្រោះគាត់គ្មានកូន ហេីយបេីសិនជាអ្នកដទៃក៏គាត់មិនអោយដែរ តែដោយសារជីដូនមួយខាងឪពុកបង្កេីត ទេីបគាត់សម្រេចចិត្តអោយ ព្រោះចង់អោយកូនរស់នៅបានសុខស្រួល ហេីយគេអោយរាប់រកម្តាយឪពុកបង្កេីត តែចុងក្រោយគេព្យាយាមនិយាយអាក្រក់ពីម្តាយឪពុកបង្កេីតដេីម្បីអោយគាត់ស្អប់។

ហេីយបំបែកគេមិនអោយកូនមករកម្តាយ ស្គាល់ម្តាយ! ពេលនោះខ្ញុំក៏បានព្យាយាមខលឆាតទៅគាត់ដែរគឺរាប់ឆ្នាំហេីយតែគាត់មិនតបរឺសួរនាំមកវិញទេ ខ្ញុំជឿថាគាត់ក៏ដឹងរឿងនេះយូរមកហេីយដែរ តែខ្ញុំមិនដឹងថាចិត្តគាត់យ៉ាងមិចទេ.កាលដែលខ្ញុំដាច់ចិត្តផុសនោះក៏ព្រោះគិតថាម្តាយឪពុកចាស់ៗហេីយខ្លាចហួសពេលតែប៉ុននោះ!។

ហេីយជាចុងក្រោយសូមអ្នកដែលមិនបានដឹងរឿងគ្រួសារខ្ញុំសុំកុំវិភាគហេីយសរសេដោយគ្មានការគិត ហេីយវាយប្រហាតែម្ខាងធ្វេីអោយគេគិតថាម្តាយឪពុកបង្កេីតអាក្រក់នោះ នេះជាអ្វេីដែលខ្ញុំចង់បកស្រាយដេីម្បីកុំអោយបងប្អូននៅមានចម្ងល់ថាហេតុអីបានសុខចិត្តអោយកូនទៅរស់នៅជាមួយគេទាំងដែលម្តាយខំបង្កេីតទាំងឈឺចាប់វេទនានោះ! ហេីយនៅពេលនេះខ្ញុំសុំបញ្ចប់រឿងត្រឹមប៉ុននេះ កុំអោយវែងឆ្ងាយទៀតរឿងសមុីខ្លួនទទួលស្គាល់រឺក៏អត់ជាសិទ្ធិរបស់គាត់ !។

ចាប់ពីពេលនេះតទៅគ្រួសារខ្ញុំក៏លែងចង់បានការដឹងគុណ រឺអោយទទួលស្គាល់អីទៀតដែរ បេីគាត់មានក្តីសុខ មានស្នាមញញឹមសុភមង្គល ពួកខ្ញុំក៏សប្បាយចិត្ត ហេីយសម្រេចថានឹងឈប់ត្រឹមនេះទៅចុះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×