Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំអាល់ ៖ ប្រសិនបើប្រទេសយើង មិនមានសន្តិភាព ស្ថេរភាពទេ យើងមិនមានឱកាសអភិវឌ្ឍន៍ កសាងជាតិបានទេ

spot_img

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះស៊ីហនុ បានបបញ្ជាក់ថា «ប្រសិនបើប្រទេសយើង មិនមានសន្តិភាព ស្ថេរភាពទេ យើងមិនអាចមានឱកាសអភិវឌ្ឍន៍ កសាងជាតិឱ្យរីកចម្រើនជឿនលឿនឆាប់រហ័សដូចបច្ចុប្បន្នទេ»។ ការបញ្ជាក់នេះ នៅក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនឃុំអូរឧកញ៉ាហេង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តម សាយ សំអាល់ បានរម្លឹកឱ្យសមាជិកចូលរួមដឹងថា ក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំមកនេះ ប្រទេសកម្ពុជា មិនធ្លាប់មានសុខសន្តិភាពពេលលេញដូចសម័យតេជោសែននេះទេ។ កម្ពុជាបានឆ្លងកាត់ជម្លោះផ្ទៃក្នុង និងសង្គ្រាមជាច្រើនសម័យ ជាពិសេសរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនាំឱ្យកម្ពុជាធ្លាក់ដល់ចំណុចសូន្យ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ របបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ កម្ពុជាត្រូវចាប់ផ្តើមកសាងប្រទេសពីចំណុចសូន្យ និងបានដៃទទេ ហើយឆ្លងកាត់ឧបសគ្គយ៉ាងច្រើន ទម្រាំរកបានសុខសន្តិភាពពេញលេញដូចបច្ចុប្បន្ន។

ឯកឧត្តម សាយ សំអាល់ ថ្លែងបន្តថា ជាក់ស្តែងថ្ងៃ១៨ធ្នូនេះ ជាមោទកភាព និងជាទំព័រប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានមួយដ៏អស្ចារ្យ គឺ «ពហុកីឡដ្ឋានជាតិមរតកតេជោ»។ ឯកឧត្តមបានគូសបញ្ជាក់ឱ្យដឹងថា តាំងពីឆ្នាំ១៩៧៩មក មានតែពេលនេះទេ ដែលកម្ពុជាមានមជ្ឈមណ្ឌលកីឡា ដែលមានទីកន្លែងស្នាក់នៅ និងហ្វឹកហាត់ស្តង់ដារមួយ ឱ្យកីឡាករហ្វឹកហាត់ត្រឹមត្រូវ ជាពិសេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។ ទាំងនេះ គឺជាផ្លែផ្កាដែលទទួលបានពីសុខសន្តិភាព ស្ថេរភាព និងជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល។

លើសពីនេះទៀត ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងទៀតថា ចំពោះគោលនយោបាយគាំពារសង្គម តំបន់ ក្នុងបរិបទកូវីដ-១៩ កម្ពុជា បានផ្តល់ជាជំនួយសាច់ប្រាក់ និងជំនួយមនុស្សធម៌ផ្សេងៗដល់ប្រទេសជិតខាងក្នុងតំបន់ទៀតផង។ ជាពិសេសគោលនយោបាយស្រោចវ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ ដល់ប្រជាជនកម្ពុជា ទាំង៣ដូស ដោយឥតគិតថ្លៃ។ នេះគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាជនរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានសង្កត់ធ្ងន់ថា គណបក្សប្រជាជន គឺជាគណបក្សមានចិត្ត និងបេះដូងទូលាយ និងជាគណបក្សជ្រោងទង់សាមគ្គីភាព និងឯកភាពជាតិ។
ឯកឧត្តមសូមកោតសរសើរនូវការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនដែលជាសមាជិកថ្មី ដែលបានមករួមរស់ជីវភាពនយោយបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ឱ្យដឹងថា គណបក្សប្រជាជន មិនប្រកាន់និន្នាការនយោបាយឡើយ ហើយនរណាក៏អាចមករួមរស់ជាមួយបានគ្រប់គ្នា។

គួររម្លឹកឱ្យដឹងថា សមាជិកចំនួន១៨៣នាក់បន្ថែមទៀត ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្ត ឯកឧត្តម សូខន ឫទ្ធីគុណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្ស ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធាន សមាជិកសមាជិកា ជាច្រើនរូបទៀត៕ ដោយៈ ចេស្តារ

spot_img
×